Saturday, June 21, 2025
[the_ad_group id="102"]

ប្រធានក្លិប Ankaragucu រងពិន័យពីបាល់ទាត់តួកគីមួយជីវិត

សហព័ន្ធបាល់ទាត់តួកគី TFF បានដាក់បម្រាម ប្រធានក្លិប Ankaragucu លោក Faruk Koca មិនឱ្យពាក់ព័ន្ធវិស័យកីឡាបាល់ទាត់តួកគីមួយជីវិត។

ការពិន័យដ៏ធ្ងន់ធ្ងរនេះ កើតឡើងដោយសារលោក Koca ដាល់អាជ្ញាកណ្តាលដល់ក្នុងទីលាន បន្ទាប់ពីក្រុមខ្លួនត្រូវបានក្រុមគូប្រជែងតាមស្មើនៅចុងម៉ោង។

ក្រៅពីពិន័យលោក Faruk Koca ហើយ TFF ក៏ពិន័យក្លិប Ankaragucu នៃក្របខណ្ឌ Super Lig ជាប្រាក់ ជិត៧ម៉ឺនដុល្លារ និងមិនឱ្យមានអ្នកគាំទ្រក្នុងការប្រកួតក្នុងផ្ទះ ចំនួន៥ប្រកួតទៀតផង ជុំវិញចលាចលដែលពាក់ព័ន្ធនឹងអ្នកគាំទ្រ និងមន្ត្រីរបស់ក្លិប។ មន្ត្រីក្លិបផ្សេងទៀតបានទទួលការហាមឃាត់ និងការផាកពិន័យផងដែរ។

រឿងហេតុ ដែលឈានទៅដល់ការដាក់ពិន័យមួយជីវិតលើកអតីតប្រធានក្លិប លោក Koca ដោយសារបុរសជនតួកគីរូបនេះ មិនអាចគ្រប់គ្រង់អារម្មណ៍របស់ខ្លួនបាន ដោយរត់ចូលទីលានហើយដាល់អាជ្ញាកណ្តាលលោក Halil Umut Meler ចំមុខ និងអ្នកផ្សេងថែមប៉ុន្មានជើងម្នាក់ទៀត បន្ទាប់ពីក្រុម Rizespor រកបានគ្រាប់បាល់តាមស្មើ Ankaragucu ១-១ នៅនាទី ៩៧។

លោក Meler ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្របពេលលោក Koca ត្រូវបានចាប់ខ្លួនជាមួយអ្នកពាក់ព័ន្ធពីរនាក់ផ្សេងទៀត។ ជុំវិញករណីនេះ លោក Koca ក៏បានប្រកាសលាលែងពីតំណែងប្រធានក្លិប Ankaragucu មុនពេលរងពិន័យពី TFF ។
ស្របពេលលោកអាជ្ញាកណ្តាល Meler ចេញពីពេទ្យវិញ ស្ថាប័ន TFF ក៏បានសម្រេចឱ្យការប្រកួតលីគទាំងអស់ ដំណើរការប្រកួតវិញធម្មតា ចាប់ពីថ្ងៃទី១៩ ខែធ្នូ នេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]