Thursday, June 19, 2025
[the_ad_group id="102"]

R.Madrid កំពុងពិចារណាខ្ចីជើង Varane ត្រលប់មកកាន់ក្លិបវិញ នៅខែមករាខាងមុខ

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាខ្ចីជើងខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Manchester United ត្រលប់មកកាន់ទឹកដី Bernabeu វិញ នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខ។

ជាក់ស្តែងនេះបើតាមប្រភពពី Madrid Extra ដែលបានអះអាងថា ក្លិប Madrid កំពុងស្វែងរកជម្រើសខ្សែការពារថ្មី ហើយ Varane ត្រូវបានចាត់ទុកថាជាគោលដៅដ៏ធំមួយ ដែលខ្លួនកំពុងពិចារណា។

គួរឲ្យដឹងថា Madrid បច្ចុប្បន្នកំពុងជួបប្រទះជាមួយនឹងបញ្ហាកង្វះខ្សែការពារ បន្ទាប់ពី David Alaba ត្រូវបានបញ្ជាក់ថាមានរបួសសរសៃពួរ ដែលនឹងធ្វើឲ្យគេអវត្តមានរយ:ពេលយូរ បន្ទាប់ពីក្លិបយក្សអេស្ប៉ាញមួយនេះ បានបាត់បង់ខ្សែការពារ Eder Miliato រួចហើយនៅដើមរដូវកាលនេះ។

ទន្ទឹមនឹងនេះ Varane ដែលបានផ្ទេរទៅចូលរួមជាមួយក្រុម Man Utd កាលពីឆ្នាំ ២០២១ កន្លងទៅ បច្ចុប្បន្ននេះ ហាក់កំពុងប្រទះនូវភាពលំបាកយ៉ាងខ្លាំង ដើម្បីអាចស្វែងរកនាទីលេងនៅក្នុងក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Erik ten Hag នៅពេលដែល Aaron Wan-Bissaka, Diogo Dalot និង Luke Shaw សុទ្ធសឹងតែជាជម្រើសនាំមុខគេ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]