Sunday, June 22, 2025
[the_ad_group id="102"]

កីឡាករគោលដៅធំបំផុតមួយរបស់ Man Utd សម្រេចបន្តកុងត្រាថ្មីជាមួយ Bayern Munich

កីឡាករ Thomas Muller ដែលកន្លងមកត្រូវបានចាត់ទុកថាជាគោលដៅដ៏ធំមួយរបស់ក្រុមបិសាចក្រហម Manchester United បានសម្រេចចុះកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លិប Bayern Munich ។

ជាក់ស្តែង កិច្ចព្រមព្រៀងពីមុនរបស់ Muller នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ហើយដោយសារតែមូលហេតុនេះហើយ ទើបបានជាធ្វើឲ្យអនាគតរបស់គេជាមួយក្រុម Bayern មានភាពសង្ស័យក្នុងពេលកន្លងមក។

ទន្ទឹមនឹងនេះ វាត្រូវបានគេរាយការណ៍ថា Man United កំពុងថ្លឹងថ្លែងក្នុងការផ្ទេរយកកីឡាករវ័យ ៣៨ឆ្នាំនៅទីផ្សារខាងមុខ ដោយអ្នកចាត់ការក្រុម លោក Erik ten Hag ចង់បន្ថែមជម្រើសថ្មី ជាមួយកីឡាករដែលពោពេញទៅដោយបទពិសោធមកកាន់ក្រុមរបស់ខ្លួន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ វាត្រូវបានប្រកាសថា ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះ នឹងមិនចាកចេញទៅណានោះឡើយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្ថែមទៀត ដែលនឹងផុតកំណត់នៅឆ្នាំ ២០២៥។

ជម្រាបជូនផងដែរថា Muller បានបង្ហាញខ្លួនសរុបចំនួន ៦៨៤ ប្រកួតសម្រាប់ក្រុម Bayern ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងឆ្នាំ ២០០៨ មក និងអាចរកគ្រាប់បាល់បញ្ចូលទីបាន ២៣៧ គ្រាប់ រួមទាំង assist បាន ២៦១ លើកផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]