Sunday, June 22, 2025
[the_ad_group id="102"]

Real Madrid កំពុងពិចារណាខ្ចីជើង Raphael Varane ត្រលប់មកកាន់ក្លិបវិញ

Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាខ្ចីជើងខ្សែការពារ Raphael Varane របស់ Manchester United ត្រលប់មកកាន់ទឹកដី Bernabeu វិញ នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខ។

ជាក់ស្តែង ក្លិបនៅក្របខណ្ឌ La Liga កំពុងស្វែងរកជម្រើសខ្សែការពារថ្មី ហើយ Raphael Varane ត្រូវបានចាត់ទុកថាជាគោលដៅដ៏ធំមួយ ដែលខ្លួនកំពុងពិចារណា។

បច្ចុប្បន្ន Real Madrid កំពុងជួបប្រទះជាមួយនឹងបញ្ហាកង្វះខ្សែការពារ បន្ទាប់ពី David Alaba ត្រូវបានបញ្ជាក់ថាមានរបួសសរសៃពួរ ដែលនឹងធ្វើឱ្យគេអវត្តមានរយៈពេលយូរ បន្ទាប់ពីក្លិបយក្សអេស្ប៉ាញមួយនេះ បានបាត់បង់ខ្សែការពារ Eder Miliato រួចហើយនៅដើមរដូវកាលនេះ។

ទន្ទឹមនឹងនេះ Raphael Varane ដែលបានផ្ទេរទៅចូលរួមជាមួយ Man UTD កាលពីឆ្នាំ ២០២១ កន្លងទៅ ហាក់កំពុងប្រទះនូវភាពលំបាកយ៉ាងខ្លាំង ដើម្បីអាចស្វែងរកនាទីលេងនៅក្នុងក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Erik ten Hag នៅពេលដែល Aaron Wan-Bissaka, Diogo Dalot និង Luke Shaw សុទ្ធសឹងតែជាជម្រើសនាំមុខគេ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]