ក្លឹប Manchester United ត្រូវបានរាយការណ៍ថា កំពុងបង្ហាញការចាប់អារម្មណ៍ខ្សែប្រយុទ្ធម្នាក់នៅ La Liga ស្របពេលដែល Rashmus Hojlund មានការពិបាកក្នុងការរកគ្រាប់បាល់បញ្ចូលទី។
យោងតាមប្រភពពីសារព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹបបិសាចក្រហម មានគម្រោងក្នុងការដាក់សំណើ១៦លានផោន សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Youssef En-Nesyri របស់ក្លឹប Sevilla នៅក្នុងទីផ្សារខែមករាខាងមុខ។
បើគិតមកទល់នឹងពេលនេះ Hojlund មិនទាន់មានគ្រាប់បាល់នៅលីគកំពូលអង់គ្លេសនៅឡើយទេ ខណៈ Marcus Rashford ក៏ពិបាកក្នុងការបង្ហាញសមត្ថភាពឱ្យបានល្អដូចរដូវកាលមុនដែរ ដែលនេះជាបញ្ហាមួយដែលអ្នកចាត់ការ Erik ten Hag ត្រូវដោះស្រាយ។
កន្លងមក Man Utd មានការភ្ជាប់ជាមួយខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លឹប Stuttgart ដែលកំពុងលេចធ្លោនៅ Bundesliga ប៉ុន្ដែកីឡាកររូបនេះ ត្រូវបានរំពឹងថា នឹងចូលរួមក្រុមគូប្រជែងរួមលីគជាមួយ Man Utd, Tottenham Hotspur៕