Sunday, June 22, 2025
[the_ad_group id="102"]

Spurs គ្រោងទាញយកកីឡាករម្នាក់ ដែល Chelsea កំពុងចង់លក់ចេញ

ក្លិប Tottenham Hotspur ត្រូវបានគេរាយការណ៍មកថា នៅតែបន្តចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Conor Gallagher ក្នុងខែមករាខាងមុខ ដោយ Chelsea មានឆន្ទ:ក្នុងការលក់កីឡាកររូបនេះចេញ ។

ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបន្តក្លាយជាផ្នែកសំខាន់មួយរបស់ក្រុមលោក Mauricio Pochettino ដោយបានបង្ហាញខ្លួនចំនួន ២០ លើកក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែ Chelsea អាចនឹងអនុញ្ញាតឱ្យគេចាកចេញ ប្រសិនបើមានសំណើផ្តល់ជូនសមរម្យណាមួយនោះ។

គួរឲ្យដឹងថា កុងត្រារបស់ Gallagher នៅសល់តែ ១៨ ខែទៀតប៉ុណ្ណោះ ដូច្នេះ Chelsea រំពឹងថាអាចនឹងលក់គេចេញ នៅឆ្នាំក្រោយ ដើម្បីចៀសវាងបាត់បង់ទៅដោយមិនទទួលបានអ្វីសោះត្រលប់មកវិញ។

ជុំវិញស្ថានភាពនេះ យោងតាមសារព័ត៌មាន Sky Sports បានរាយការណ៍ថា ចំណាប់អារម្មណ៍របស់ Tottenham លើខ្សែបម្រើរូបនេះមិនថមថយនោះឡើយ ហើយពួកគេអាចនឹងដាក់សំណើផ្តល់ជូនដ៏ធំមួយ នៅទីផ្សារខាងមុខ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]