Sunday, June 22, 2025
[the_ad_group id="102"]

អត់​ទាំង Chelsea អត់​ទាំង Man United ចុងក្រោយ Osimhen បន្ត​ប្រគល់​បេះដូង​ជូន Napoli ដដែល

ដ្បិត​បើ​កន្លង​មក​មាន​ចចាមអារ៉ាម​ក្រវែល​ជុំវិញ​ឈ្មោះ​សេះ​ខ្មៅ​នីហ្សេរីយ៉ា Victor Osimhen ក៏​ថ្ងៃ​នេះ​ដំណឹង​ច្បាស់ការ​ទទួល​មក​ហើយ គឺ​កីឡាករ​បន្ត​ប្រគល់​ចិត្ត​ស្រលាញ់​ជូន​ក្លឹប​កាន់​ឆ្នាំ Napoli ដដែល ពោល​ជាមួយ​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។

បើ​តាម​ការ​បង្ហោះ​ផ្លូវការ​ចេញ​ពី​ក្លឹប​និង​កីឡាករ មាន​រូបភាព​ Osimhen ជាមួយ​នឹង​ម្ចាស់​ក្លឹប Napoli ផ្ទាល់​គឺ Aurelio De Laurentiis ​ឡើង​តុ​មូល​ព្រមព្រៀង​ការ​ស៊ីញ៉េ​បន្ត​កុងត្រា​ថ្មី។ មិន​មាន​ការ​បញ្ជាក់​ច្បាស់ កីឡាករ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្រិត​ណា តែ​ដឹង​ត្រឹង​វា​ញាត់​បញ្ចូល​នៅ​តម្លៃ​ផ្តាច់​កុងត្រា​ថ្មី​ចន្លោះ ១២០ ទៅ ១៣០ លាន​អឺរ៉ូ។

ជា​ចេតនា​ក្លឹប​ចង់​រក្សា​ជើង Osimhen យូរ​ឆ្នាំ​ទៅ​មុខ និង​ដើម្បី​ធានា​ថា​ក្លឹប​ធំៗ​នៅ​ក្រៅ​លីគ​អ៊ីតាលី ​មិន​ហ៊ាន​ចូល​ចរចា​សម្រេច​យក​កីឡាករ​ខាង​លើ។ ជាក់ស្តែង​ដូច Chelsea ដូច Man United ជា​ដើម កន្លង​មក​ល្ហិចល្ហៀង​តាម​ចែចូវ​ចង់​បាន​គេ​ចេញ​ពី Serie A ច្រើន​លើក​ច្រើន​សារ។

រំឭក​ដែរ​ថា ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Luciano Spaletti ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​សរុប​រក​បាន ៨ គ្រាប់​និង Assist ៣ លើក នៅ​ការ​បង្ហាញ​ខ្លួន​ ១៨ ប្រកួត​រដូវ​កាល​នេះ។ Napoli រដូវ​កាល​នេះ​នៅ Serie A ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ត្រង់​ឈរ​លេខ ៧ តែ​នៅ UCL ឡើង​ដល់​វគ្គ ១៦ ក្រុម​ហើយ​កំណត់​ត្រូវ​ជួប Barcelona៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]