ដ្បិតបើកន្លងមកមានចចាមអារ៉ាមក្រវែលជុំវិញឈ្មោះសេះខ្មៅនីហ្សេរីយ៉ា Victor Osimhen ក៏ថ្ងៃនេះដំណឹងច្បាស់ការទទួលមកហើយ គឺកីឡាករបន្តប្រគល់ចិត្តស្រលាញ់ជូនក្លឹបកាន់ឆ្នាំ Napoli ដដែល ពោលជាមួយកិច្ចព្រមព្រៀងបន្តកុងត្រាថ្មី មានសុពលភាពដល់ចុងខែមិថុនា ឆ្នាំ ២០២៦។
បើតាមការបង្ហោះផ្លូវការចេញពីក្លឹបនិងកីឡាករ មានរូបភាព Osimhen ជាមួយនឹងម្ចាស់ក្លឹប Napoli ផ្ទាល់គឺ Aurelio De Laurentiis ឡើងតុមូលព្រមព្រៀងការស៊ីញ៉េបន្តកុងត្រាថ្មី។ មិនមានការបញ្ជាក់ច្បាស់ កីឡាករដំឡើងប្រាក់ឈ្នួលដល់កម្រិតណា តែដឹងត្រឹងវាញាត់បញ្ចូលនៅតម្លៃផ្តាច់កុងត្រាថ្មីចន្លោះ ១២០ ទៅ ១៣០ លានអឺរ៉ូ។
ជាចេតនាក្លឹបចង់រក្សាជើង Osimhen យូរឆ្នាំទៅមុខ និងដើម្បីធានាថាក្លឹបធំៗនៅក្រៅលីគអ៊ីតាលី មិនហ៊ានចូលចរចាសម្រេចយកកីឡាករខាងលើ។ ជាក់ស្តែងដូច Chelsea ដូច Man United ជាដើម កន្លងមកល្ហិចល្ហៀងតាមចែចូវចង់បានគេចេញពី Serie A ច្រើនលើកច្រើនសារ។
រំឭកដែរថា ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Luciano Spaletti ខ្សែប្រយុទ្ធខាងលើសរុបរកបាន ៨ គ្រាប់និង Assist ៣ លើក នៅការបង្ហាញខ្លួន ១៨ ប្រកួតរដូវកាលនេះ។ Napoli រដូវកាលនេះនៅ Serie A ធ្វើមិនសូវបានល្អទេ ត្រង់ឈរលេខ ៧ តែនៅ UCL ឡើងដល់វគ្គ ១៦ ក្រុមហើយកំណត់ត្រូវជួប Barcelona៕