Saturday, June 21, 2025
[the_ad_group id="102"]

Barca គ្រោងដាក់សំណើខ្ចីជើងជាលើកទីពីរ សម្រាប់ខ្សែប្រយុទ្ធ Joao Felix

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាលើកិច្ចព្រមព្រៀងជាមួយក្លិប Atletico Madrid ដើម្បីបន្តកិច្ចសន្យាខ្ចីជើងបន្ថែមទៀត សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ កីឡាករ Joao Felix លើសពីរដូវកាលនេះ។

ជាក់ស្តែង Felix បានចូលរួមជាមួយ Barca ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Atletico Madrid បន្ទាប់ពីធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់លោក Diego Simeone ។

យ៉ាងណាមិញ កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញពីភាពេលចធ្លោខ្លាំងរួចទៅហើយ សម្រាប់ក្រុមការពារជើងឯក La Liga ដោយអាចរកបាន ៦គ្រាប់ និង assists ៣លើក ក្នុងការបង្ហាញខ្លួន ២០ លើកនៅរដូវកាលនេះ។

ហើយឥឡូវនេះ យោងតាមប្រភពពី Goal ឥឡូវនេះ Barca បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំផែនការខ្ចីជើងទីពីរសម្រាប់ Felix ខណៈដែលពួកគេចង់រក្សាទុកខ្សែប្រយុទ្ធព័រទុយហ្គាល់សម្រាប់រដូវកាលមួយផ្សេងទៀត។

ប្រភពដដែលនេះ បានអះអាងទៀតថា ដោយសារតែបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្នរបស់ Barca បានធ្វើឲ្យពួកគេហាក់គ្មានលទ្ធភាពក្នុងការទិញផ្តាច់ទាំងសម្រាប់ Felix ដូច្នេះហើយទើបពួកគេចង់ពិភាក្សាជាមួយ At Madrid ក្នុងការផ្តល់ជូនកិច្ចព្រមព្រៀងខ្ចីជើងមួយរដូវកាលផ្សេងទៀត៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]