ខ្សែការពារកណ្ដាល Cristian Romero នឹងអវត្តមានពីទីលានប្រកួតរយៈពេល៥សប្ដាហ៍ ដោយសារបញ្ហារបួសសរសៃរពួរ នេះបើតាមការទម្លាយឱ្យដឹងពីអ្នកចាត់ការ Tottenham Hotspur លោក Ange Postecoglou។
កីឡាករអាហ្សង់ទីនវ័យ២៥ឆ្នាំ បានរងរបួសអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ ដែលក្រុមមាន់ខ្នាយមាស ទទួលបានជ័យជម្នះលើ Everton ដោយលទ្ធផល ២-១។
ខ្សែការពារ Micky va de Ven និង Ryan Sessegnon ក៏អវត្តមានពីទីលានដោយសាររបួសផងដែរ ខណៈដែលខ្សែការពារស្លាប Destiny Udogie រងពិន័យសម្រាប់ការប្រកួតនាថ្ងៃព្រហស្បតិ៍ទល់ Brighton។
លោក Postecoglou បាននិយាយថា៖ “វាពិតជាគួរឱ្យខកចិត្តខ្លាំងណាស់ ដែលបាត់បង់ Romero។ គេបានពិនិត្យរបួសថ្ងៃមុន ហើយឃើញថាមានរបួសសរសៃរពួរ។ យើងត្រូវរង់ចាំ ៤ទៅ៥សប្ដាហ៍សម្រាប់គេ”៕