Thursday, June 19, 2025
[the_ad_group id="102"]

Cristian Romero នឹងអវត្តមានពីទីលាន៥សប្ដាហ៍ ក្រោយរបួសកាលប៉ះ Everton

ខ្សែការពារកណ្ដាល Cristian Romero នឹងអវត្តមានពីទីលានប្រកួតរយៈពេល៥សប្ដាហ៍ ដោយសារបញ្ហារបួសសរសៃរពួរ នេះបើតាមការទម្លាយឱ្យដឹងពីអ្នកចាត់ការ Tottenham Hotspur លោក Ange Postecoglou។

កីឡាករអាហ្សង់ទីនវ័យ២៥ឆ្នាំ បានរងរបួសអំឡុងការប្រកួតកាលពីថ្ងៃសៅរ៍ ដែលក្រុមមាន់ខ្នាយមាស ទទួលបានជ័យជម្នះលើ Everton ដោយលទ្ធផល ២-១។

ខ្សែការពារ Micky va de Ven និង​ Ryan Sessegnon ក៏អវត្តមានពីទីលានដោយសាររបួសផងដែរ ខណៈដែលខ្សែការពារស្លាប Destiny Udogie រងពិន័យសម្រាប់ការប្រកួតនាថ្ងៃព្រហស្បតិ៍ទល់ Brighton។

លោក Postecoglou បាននិយាយថា៖ “វាពិតជាគួរឱ្យខកចិត្តខ្លាំងណាស់ ដែលបាត់បង់ Romero។ គេបានពិនិត្យរបួសថ្ងៃមុន ហើយឃើញថាមានរបួសសរសៃរពួរ។ យើងត្រូវរង់ចាំ ៤ទៅ៥សប្ដាហ៍សម្រាប់គេ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]