Wednesday, June 18, 2025
[the_ad_group id="102"]

Arsenal កំពុងចាប់អារម្មណ៍លើការទិញយក De Ligt ពីក្រុម Bayern Munich

ខ្សែការពារឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Matthijs de Ligt ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅកំពូលមួយរបស់ក្លិបកាំភ្លើងធំ Arsenal នៅក្នុងទីផ្សារដោះដូរខាងមុខ។

ជាក់ស្តែង កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Bayern ពី Juventus ក្នុងខែកក្កដា ឆ្នាំ ២០២២ ដោយគេបានបង្ហាញខ្លួន ៥៤ លើកសម្រាប់ក្រុម Munich គ្រប់ការប្រកួតទាំងអស់ និងរកបាន ៤ គ្រាប់។

យ៉ាងណាមិញ De Ligt នៅតែសល់រយៈពេលជាង ៣ឆ្នាំទៀតដើម្បីដំណើរការកុងត្រារបស់គេនៅទឹកដី Allianz Arena ចំពេលបច្ចុប្បន្នកំពុងមានការរំពឹងទុកជាច្រើន ជុំវិញអនាគតរបស់គេជាមួយ Bayern ។

ហើយឥឡូវនេះ បើយោងតាមសារព័ត៌មាន The Athletic បានបង្ហាញឲ្យដឹងថាក្លិប Arsenal កំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពរបស់ De Ligt នៅកីឡដ្ឋាន Allianz Arena ក្នុងគោលបំណងធ្វើការផ្ទេរដែលអាចទៅរួចមួយនៅឆ្នាំក្រោយ។

ប្រភពដដែលនេះ បានអះអាងទៀតថាការផ្ទេរនៅខែមករា ហាក់ជារឿងដែលមិនអាចទៅរួចនោះទេ ខណ:ក្រុមរបស់លោក Mikel Arteta មានទំនុកចិត្តថាកិច្ចព្រមព្រៀងមួយ អាចត្រូវសម្រេចបាននៅអំឡុងពេលទីផ្សាររដូវក្តៅឆ្នាំក្រោយ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]