Sunday, June 22, 2025
[the_ad_group id="102"]

Man Utd ចង់ឲ្យកីឡាកររបស់ខ្លួនពីររូប បន្តកុងត្រាថ្មីជាមួយក្លិបបន្ថែមទៀត

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា ចង់ឲ្យកីឡាកររបស់ខ្លួនពីររូប គឺ Victor Lindelof និង Aaron Wan-Bissaka បន្តកុងត្រាថ្មីបន្ថែមទៀតនៅទឹកដី Old Trafford ។

ជាក់ស្តែង កិច្ចព្រមព្រៀងដែលមានស្រាប់របស់ Lindelof ជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យ នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះហើយ ស្របពេលក្លិបមានជម្រើសក្នុងការបន្តកិច្ចព្រមព្រៀងនេះរយៈពេល ១២ខែទៀត។

ទន្ទឹមនឹងនោះ Wan-Bissaka ក៏មានកិច្ចព្រមព្រៀងនៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ផងដែរ ខណ:គេក៏ដូច Lindelof ផងដែរ ដោយក្លិបមានជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំបន្ថែមទៀត។

ហើយថ្មីៗនេះ បើយោងតាមអ្នកជំនាញការផ្ទេរលោក Fabrizio Romano បានអះអាងថា Man United ចាត់ទុក Lindelof ជាផ្នែកដ៏សំខាន់នៃគម្រោងរបស់ក្លិបក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ដូច្នេះការពិភាក្សាលើការបន្តកុងត្រាថ្មី អាចនឹងធ្វើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរ ក្លិបបិសាចក្រហមត្រូវបានគេរាយការណ៍ ចង់ឲ្យ Wan-Bissaka បន្តកុងត្រាថ្មីរយ:ពេលបន្ថែមទៀតផងដែរ ដោយគ្រូបង្វឹកលោក Erik ten Hag គិតថាគេនឹងបន្តជាផ្នែកដ៏សំខាន់មិនអាចខ្វះបានមួយសម្រាប់ក្រុមរបស់លោក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]