Friday, June 20, 2025
[the_ad_group id="102"]

Cristiano Ronaldo ថា ខ្លួន នាំភាពរីកចម្រើននៃវិស័យបាល់ទាត់របស់អារ៉ាប៊ីសាអ៊ូឌីត

ខ្សែប្រយុទ្ធ Cristiano Ronaldo បានអះអាងថា រូបគេមានភាពភ្ញាក់ផ្អើលចំពោះការរីកចម្រើន និងវិសាលភាពនៃកីឡាករ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Ronaldo ជាកីឡាករបាល់ទាត់ល្បីឈ្មោះមួយរូប លើពិភពលោក ដែលបានស្ថិតនៅក្នុងគម្រោងនៃការអភិវឌ្ឍកីឡា នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ រូបគេបានចូលរួមជាមួយក្លិប Al Nassr ក្រោយចាកចេញពីក្លិប Man UTD។

លេងជាមួយ Al Nassr កីឡាករវ័យ៣៨ឆ្នាំ រកបានគ្រាប់បាល់ច្រើនជាង ៥០គ្រាប់ប្រចាំឆ្នាំ២០២៣។ វត្តមាន Ronaldo បានអូសទាញកីឡាករល្បីៗផ្សេងទៀតដូចជា Karim Benzema, Sadio Mane, Neymar, Kalidou Koulibaly, Riyad Mahrez, Roberto Firmino និង Jordan Henderson ទៅចូលរួមក្លិបនៅនាក្របខណ្ឌ Saudi Pro League ដែលជាផ្នែកនៃគម្រោងកីឡារបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្រៅពីវិស័យកីឡាបាល់ទាត់ អារ៉ាប៊ីសាអ៊ូឌីត បានបញ្ចេញគម្រោងអភិវឌ្ឍន៍កីឡាផ្សេងទៀត ដូចជាការប្រណាំងរថយន្ត Formula One, ការប្រកួតវាយកូនហ្គោលពិភពលោក, កីឡាគ្រីឃីតពិភពលោក, កីឡាកាស WWE និងកីឡាប្រដាល់ធំៗលើពិភពលោកជាដើម។

ថ្មីៗនេះការប្រកួតប្រដាល់ដណ្តើមប្រាក់លាន រវាងកីឡាករ Anthony Joshua និង Deontay Wilder នៅក្នុងទីក្រុងរីយ៉ាដ ក៏មានវត្តមានរបស់ Ronaldo រួមនឹងកីឡាករប្រដាល់ក្បាច់គុនចម្រុះ UFC ដ៏ល្បីល្បាញ Conor McGregor ទៅចូលរួមទស្សនាការប្រកួតដ៏ធំមួយនោះដែរ។

បន្ទាប់ពី Ronaldo បានទស្សនាការប្រកួតប្រដាល់នោះរួចមក រូបគេក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលចំពោះវិសាលភាព និងភាពរីកចម្រើនវិស័យកីឡា នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Ronaldo បានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា៖ “ខ្ញុំបាននាំយកកីឡាទៅកាន់វិសាលភាព និងទិដ្ឋភាពថ្មីទាំងស្រុង ហើយចក្ខុវិស័យ និងការអនុវត្តដែលមិនអាចប្រៀបផ្ទឹមបាន។ ខ្ញុំមិនអាចឈប់ភ្ញាក់ផ្អើលបាននោះទេ។”

មិនត្រឹមតែជួយលើកមុខមាត់វិស័យកីឡានិងការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ Cristiano Ronaldo ក៏បានរួមចំណែកជួយអារ៉ាប៊ីសាអ៊ូឌីតឱ្យឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup នៅក្នុងឆ្នាំ២០៣៤ទៀតផង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]