Sunday, June 22, 2025
[the_ad_group id="102"]

ប្រេស៊ីលអាចត្រូវហាមឃាត់មិនឱ្យប្រកួត World Cup 2026 បើពាក់ព័ន្ធនយោបាយ

ប្រេស៊ីលអាច នឹងត្រូវបានហាមឃាត់ដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ចំពោះការប្រកួត World Cup 2026 បើសហព័ន្ធបាល់ទាត់ប្រេស៊ីល CBF លូកដៃក្នុងកិច្ចការនយោបាយរបស់ប្រទេសប្រេស៊ីល។

ជាការពិត ប្រេស៊ីល ជាក្រុមតែមួយគត់ដែលបានបង្ហាញវត្តមានរាល់ការប្រកួត World Cup ចំនួន២២លើកជាប់គ្នា ហើយក៏ជាក្រុមតែមួយគត់ដែលបានឈ្នះជើងឯកពិភពលោក ៥លើកដាច់គេ។ ប៉ុន្តែថ្មីៗនេះ FIFA បានព្រមាន ប្រេស៊ីល ចំពោះវត្តមាននៅ World Cup 2026 និងការចូលរួមប្រកួតអន្តរជាតិនានាក្រោយរកឃើញថា ស្ថាប័នបាល់ទាត់ប្រេស៊ីលចង់អន្តរាគមន៍ឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីជំនួសប្រធានាធិបតីបច្ចុប្បន្នលោក Ednaldo Rodrigues ។

កាលពីដើមខែធ្នូ លោក Ednaldo Rodrigues វ័យ ៦៩ឆ្នាំ ព្រមទាំងសហការីរបស់លោក ត្រូវបានដកចេញពីតំណែង បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការ ដោយចៅក្រមបានលើកឡើងពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០២២។ CBF បានជ្រៀតជ្រែកចូលក្នុងបញ្ហានេះ ដែលជាហេតុធ្វើឱ្យ FIFA ដាក់ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើពួកគេ។

លោក Jose Perdiz ប្រធានតុលាការកីឡាកំពូលរបស់ប្រេស៊ីល ត្រូវបានចាត់ទុកលោកជាបុគ្គលម្នាក់ ដែលអាចធ្វើអន្តរាគមន៍ក្នុងការរៀបចំការបោះឆ្នោតថ្មី សម្រាប់តំណែងប្រធានាធិបតី ក្នុងរយៈពេល ៣០ថ្ងៃ ។ ប៉ុន្តែ FIFA បានហាមឃាត់ការជ្រៀតជ្រែករបស់រដ្ឋាភិបាល និងភាគីទីបីនៅក្នុងសហព័ន្ធដែលជាសមាជិករបស់ខ្លួន។

FIFA បានផ្ញើលិខិតទៅកាន់នាយកប្រតិបត្តិបាល់ទាត់ប្រេស៊ីល ដើម្បីព្រមាន CBF ដោយសហព័ន្ធនិងក្រុមបាល់ទាត់ទាំងអស់របស់ប្រេស៊ីល ប្រឈមនឹងការព្យួរ បើសិនមិនអនុវត្តតាមការណែនាំ។ លិខិតដដែលនោះ ប្រេស៊ីលអាចនឹងបាត់បង់សមាជិកភាពជាមួយនឹង FIFA ភ្លាមៗ រហូតដល់ការព្យួរត្រូវបានលើកលែង តែប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមជម្រើសជាតិប្រេស៊ីលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ នៅក្នុងតារាងប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ តំបន់ទ្វីបអាមេរិកខាងត្បូង CONMEBOL ក្រោយមានត្រឹម ៧ពិន្ទុ ក្នុងដៃ ពីការប្រកួតចំនួន ៦លើក។ លទ្ធផលនេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងរបស់ក្រុមជម្រើសជាតិប្រេស៊ីល លើការប្រកួតប្រជែងនៅឆាកអន្តរជាតិ ខុសពីឆ្នាំ ២០២២ ដែលពួកគេជាក្រុមមួយដែលប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹងក្រុមអាហ្សង់ទីន ដែលជាម្ចាស់ពាន World Cup ឆ្នាំ ២០២២៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]