Sunday, June 22, 2025
[the_ad_group id="102"]

Toni Kroos ទំនង​ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយ​ Real Madrid ដ្បិត​កំពុង​ឈរ​ជើង​នៅ​រដូវ​កាល​ទី ១០

ខ្សែ​បម្រើ​អាល្លឺម៉ង់ Toni Kroos ​ដែល​កំពុង​ប្រកប​អាជីព​នៅ​រដូវ​កាល​ទី ១០ ជាមួយ​ក្លឹប Real Madrid ហាក់​កំពុង​ចេញ​តម្រុយ​វិជ្ជមាន ក្នុង​ការ​ឆ្ពោះ​បន្ត​ទៅ​រដូវ​កាល​បន្តបន្ទាប់​ទៀត​ខាង​មុខ ជាមួយ​កុងត្រា​ថ្មី នៅ​ទឹកដី​អេស្ប៉ាញ។

Kroos ដែល​ត្រូវ​ផុត​កុងត្រា​នា​បញ្ចប់​រដូវ​កាល​ខាង​មុខ ​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២៤ នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​ដើម ហើយ​ក៏​បន្ត​ស្ថិត​ក្នុង​ការ​ជ្រើសរើស​របស់​អ្នកចាត់ការ​លោក Carlo Ancelotti ​ផង​ដែរ។ វា​ចំ​ពេល​គ្រូ​សញ្ជាតិ​ប្រេស៊ីល​ទើប​ត​កុងត្រា​ថ្មី គេ​ជឿជាក់​ថា ​កីឡាករ​ជំនាញ​កាត់​បាល់​វែង ក៏​ទំនង​នឹង​ឈាន​ដល់​ការ​សម្រេច​កិច្ច​ព្រមព្រៀង​នោះ​ដូច​គ្នា​ពេល​ខាង​មុខ។

អាច​នឹង​ត​បន្ថែម ១ ឬ ២ ឆ្នាំ​ទៀត ចូល​ដល់​អាយុ​ល្បាក់ ៣៤ ឬ ៣៥ ឆ្នាំ​តែ​ម្តង​ជាមួយ​អធិរាជ​ស។ បញ្ជាក់​ថា ឆ្នាំ ២០២៣ កន្លង​ទៅ Kroos បាន​ក្លាយ​ជា​កីឡាករ​ជំនាញ​កាត់​បាល់​វែង​ល្អ​ដាច់​គេ ជាមួយ​ស្ថិតិ​បញ្ជូន​ជោគជ័យ​ខ្ពស់​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ទូទាំង​លីគ​កំពូល​ទាំង ៥។

ជាមួយ​ចំនួន​នាទី​ឈរ​ជើង​លើ​ទីលាន ១ ៤១៣ នាទី​រដូវ​កាល​នេះ Kroos បង្ហាញ​ខ្លួន​សរុប ២៣ ប្រកួត ក៏​រក​បាន ១ គ្រាប់​និង Assist ៦ លើក។ ប្រកួត​បន្ទាប់​របស់​ក្លឹប នឹង​ត្រូវ​ចូល​មក​ដល់​នៅ​វេលា​ម៉ោង ០១:១៥ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ ទី ០៤ មករា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]