កុំច្រឡំថានេះជាឈ្មោះរបស់ Rasmus Hojlund ផ្ទុយទៅវិញ គឺមានអ្នកស្រដៀងឈ្មោះគ្នា តែកំពុងបម្រើអាជីពឲ្យក្លឹប Sporting Lisbon គឺខ្សែបម្រើ Morten Hjulmand។ ការដោះដូរខាងមុខ ក្លឹបអង់គ្លេស MU ចង់ចរចាដោះដូរស្មើ ដោយផ្តល់ជូនកីឡាករខ្លួនគឺ Facundo Pellistri ទៅឲ្យក្លឹបព័រទុយហ្គាល់។
នេះ Hjulmand របស់ Lisbon ត្រូវបានក្លឹបបិសាចក្រហមតាមមើលយូរណាស់មកហើយ ដោយចាប់ចិត្តចង់សម្រេចការជជែកលឿនបំផុតនៅខែមករានេះ ឬអាចអូសបន្លាយដល់រដូវក្តៅ នាបញ្ចប់រដូវកាល តែច្បាស់លាស់មិនបោះបង់គោលដៅខាងលើទេ។
ក្លឹបល្ហៀងៗបានបញ្ជូនក្រុមឃ្លាំមើលកីឡាករ ទៅតាមមើលខ្សែបម្រើរូបនោះ ទាំងនៅលីគព័រទុយហ្គាល់ ទាំងនៅ Europa League យ៉ាងហោចក៏ ៦ លើកហើយដែរ។ យើងកំពុងរង់ចាំមើល តើខាង Sporting សម្រេចបែបណា សួរថាដំណើរចរចាដោះដូរស្មើកីឡាករទៅមក ពួកគេព្រមដែរឬអត់? បើមិនព្រមទេ អាចនឹងចាយលុយសុទ្ធ ចូលល្បាក់ ៦៩ លានផោន។
គួរឲ្យដឹងថា កីឡាករដាណឺម៉ាករួមសញ្ជាតិ Hojlund មានវ័យ ២៤ ឆ្នាំ គេបានមករួមរស់នៅ Sporting Lisbon នារដូវក្តៅ ឆ្នាំ ២០២៣។ ស្ថិតិរដូវកាលថ្មី សរុបការឈរជើង ២៤ ប្រកួត ក៏រកបាន ១ គ្រាប់និង Assist ២ លើកផងដែរ៕