Sunday, June 22, 2025
[the_ad_group id="102"]

Bellingham បង្ហាញពីអារម្មណ៍ពិតបែបនេះ ជុំវិញទំនាក់ទំនងរវាង Mbappe ជាមួយ Madrid

Jude Bellingham ថ្មីៗនេះ បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ជុំវិញរបាយការណ៍ដែលទាក់ទងជាមួយនឹងខ្សែប្រយុទ្ធ Kylian Mbappe ក្នុងការផ្ទេរមកាន់ក្លិប Real Madrid ។

ជាការពិតណាស់ ក្នុងរយៈពេលប៉ុន្មានរដូវកាលកន្លងមកនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ជារឿយៗត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ចំពោះការចាកចេញពីក្លឹប Paris Saint Germain ខណ:ពេលដេលកុងត្រាបច្ចុប្បន្ន និងត្រូវបញ្ចប់នៅរដូវក្តៅខាងមុខនេះហើយ។

ហើយយ៉ាងណាមិញ កាលពីដើមខែនេះ មានសេចក្តីរាយការណ៍ថា Liverpool បានក្លាយជាគូប្រជែងដ៏ធំ ក្នុងការទាញយក Mbappe ចេញពី PSG។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិប Madrid នៅតែជាជម្រើសកំពូលមួយដដែល។

ទន្ទឹមនឹងនេះ នៅពេលត្រូវបានគេសួរនាំពាក់ព័ន្ធជុំវិញទំនាក់ទំនងនេះ Bellingham បាននិយាយថា ៖ “ខ្ញុំពិតជាមិនអាចធ្វើអត្ថាធិប្បាយអ្វីបានទេ ខ្ញុំមិនដឹងពីស្ថានភាពរបស់គាត់ទេ។​​ ខ្ញុំគិតថា មិនមែនអ្វីៗទាំងអស់ដែលអ្នកឃើញសុទ្ធតែជាការពិតនោះទេ ” ។

គេបន្តទៀតថា ៖ “គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ទោះគាត់ជ្រើសរើសធ្វើអ្វីក៏ដោយ សុទ្ធតែល្អបំផុតសម្រាប់គាត់។ ហើយបើសួរថាតើខ្ញុំចង់លេងជាមួយកីឡាករដូច Kylian Mbappe ទេ? ច្បាស់ណាស់តើអ្នកណានឹងមិនចង់នោះ?” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]