Sunday, June 22, 2025
[the_ad_group id="102"]

Newcastle ប្រកាសដកខ្លួនចេញពីការតាមប្រជែងយកតារាឆ្នើមរបស់ Man City

ក្លិប Newcastle United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា ហាក់ជាចង់បញ្ចប់ការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែបម្រើ Kalvin Phillips វិញហើយ ដោយសារតែក្លិប Manchester City មានការទាមទារច្រើនពេក។

ជាក់ស្តែង ក្លិប Newcastle ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចុះហត្ថលេខាលើ Phillips សម្រាប់លក្ខណ្ឌខ្ចីជើងដែលអាចទៅរួចមួយ បន្ទាប់ពីគ្រូបង្វឹកលោក Pep Guardiola បានសារភាពថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ មិនស្ថិតក្នុងគម្រោងរបស់លោកទៀតនោះឡើយ។

គួរឲ្យដឹងថាកីឡាករ​វ័យ ២៨ ឆ្នាំ​ បានចូលលេងនៅក្នុងជម្រើសដំបូងតែ​មួយលើក​ប៉ុណ្ណោះ​ចាប់តាំងពី​ខែតុលាមក ដែលនេះនាំឲ្យមានពាក្យចចាមអារ៉ាមជាច្រើន ជុំវិញការចាកចេញ​ដែលអាចកើតមានឡើងក្នុង​ខែមករានេះ​។

តែទោះជាយ៉ាងណាក៏ដោយ យោងទៅតាមសារព័ត៌មាន The Telegraph ថ្មីៗនេះ បានរាយការណ៍មកថា ក្លិប Newcastle ទំនងជាដកចិត្តលែងចង់ចុះហត្ថលេខាលើ Phillips វិញហើយ ដោយសារតែការទាមទារច្រើនពេលរបស់ក្លិប City។

ប្រភពដដែលនេះ បានអះអាងទៀតថា ក្លិប Man Cityបានទាមទារថ្លៃកិច្ចព្រមព្រៀងលើលក្ខខណ្ឌខ្ចីជើងនេះដ៏ខ្ពស់មួយ និងថែមទាំងចង់ដាក់បញ្ចូលទាំងកាតព្វកិច្ចដើម្បីទិញផ្តាច់ នៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]