ក្លឹប Paris Saint-Germain មានបំណងចង់បាន លោក Zinedine Zidane ទៅកាន់តួនាទីជាអ្នកចាត់ការនៅទីនោះ ជាច្រើនឆ្នាំ ហើយក៏បានទាក់ទងទៅកាន់បុរសជនជាតិបារាំង ជាច្រើនលើកផងដែរ ប៉ុន្ដែពួកគេទទួលបានចម្លើយអវិជ្ជមានត្រលប់ទៅវិញ។
នៅក្នុងសម្ភាសន៍មួយរបស់ Carre, កូនប្រុសរបស់លោកគឺ Luca Zidane បាននិយាយចំពោះលការលំបាករបស់ឪពុកខ្លួន ក្នុងការក្លាយជាអ្នកចាត់ការនៅក្លឹបមានមូលដ្ឋានក្នុងទីក្រុងប៉ារីស។
អ្នកចាំទីរបស់ក្លឹប Eibar រូបនេះបាននិយាយថា៖ “វាមិនឃាត់ឃាំងនោះទេ ក្នុងការនិយាយអំពីឪពុករបស់ខ្ញុំ ចូលរួមក្លឹប OM(Olympique Marseille)។ វាមិនមែនជាអ្វីដែលយើងនិយាយអំពីវាច្រើននោះទេ ខ្ញុំប្រាកដថា គាត់នឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង។ អ្វីក៏ដោយដែលកើតឡើង យើងនឹងរីករាយ។ ប៉ុន្ដែការមើលឃើញគាត់នៅ PSG គឺពិតជាស្មុគស្មាញជាងនេះបន្ដិចហើយ”។
តាំងពីចាកចេញពីតំណែងជាអ្នកចាត់ការរបស់ Real Madrid នាខែឧសភា ឆ្នាំ២០២១រួចមក លោក Zidane មិនទាន់ទៅដឹកនាំក្រុមណាមួយនៅឡើយទេ បើទោះបីជាមានសំណើពីក្លឹបធំៗជាច្រើននៅអឺរ៉ុបក៏ដោយ៕