Sunday, June 22, 2025
[the_ad_group id="102"]

Man Utd គ្រោងបង់លុយ ២០លានផោនដល់កីឡាករខ្លួនម្នាក់ ដើម្បីដើរចេញពីក្លិប

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាបង់ប្រាក់ដែលនៅសេសសល់ក្នុងកិច្ចសន្យារបស់ខ្សែបម្រើ Casemiro ដើម្បីអាចឲ្យគេដើរចេញពីក្លិបបានដោយសេរី ។

ជាក់ស្តែង ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានចូលរួមជាមួយក្រុម Man United ក្នុងកិច្ចព្រមព្រៀង ៦០លានផោនពី Real Madrid កាលពី ១៨ខែមុន ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំដែលមានតម្លៃប្រហែល ៣០០ ០០០ផោនក្នុងមួយសប្តាហ៍។

គួរឲ្យដឹងថាកុងត្រាបច្ចុប្បន្នរបស់ Casemiro នឹងត្រូវបញ្ចប់រហូតដល់ឆ្នាំ ២០២៦ ឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាញថាម្ចាស់ភាគហ៊ុនថ្មី គឺលោក Sir Jim Ratcliffe ចង់ធ្វើការរៀបចំក្រុមឡើងវិញ និងមានបំណងចង់បង់លុយដើម្បីផ្តាច់កុងត្រារបស់ Casemiro តែម្តង។

ជម្រាបជូនផងដែរថា ការបង់ផ្តាច់កុងត្រានេះ អាចនឹងត្រូវធ្វើឲ្យក្រុម United ចំណាយប្រហែល ២០លានផោន ហើយការចាកចេញរបស់ខ្សែបម្រើរូបនេះ នឹងជួយកាត់បន្ថយការចំណាយប្រាក់ឈ្នួលរបស់ក្លិបបានយ៉ាងច្រើន ចំពេល Casemiro កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅអារ៉ាប៊ីសាអូឌីត , Juventus និង AC Milan ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]