Sunday, June 22, 2025
[the_ad_group id="102"]

R.Madrid សម្លឹងឃើញកូនក្រុមរបស់ Alonso ជាជម្រើសទីពីរ បើយក Davies មកមិនបាន

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា អាចនឹងពិចារណាក្នុងការនាំយកខ្សែការពារ Alejandro Grimaldo របស់ក្លិប Bayer Leverkusen មកជំនួសវិញ ប្រសិនបើពួកគេបរាជ័យក្នុងការទាក់ទាញ Alphonso Davies ពីក្រុម Bayern នោះ។

ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់ Davies នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះហើយ វាត្រូវបានគេនិយាយថា ខ្សែការពារឆ្នើមសញ្ជាតិកាណាដា កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Bernabeu ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel នៅតែមានបំណងចង់ទុក Davies ឲ្យនៅលេងក្នុងក្រុមបន្តទៀត បើទោះបីជាកីឡាករខ្លួនឯងផ្ទាល់ ហាក់មានចិត្តចង់ទៅលេងកន្លែងផ្សេងក៏ដោយ។

ជុំវិញស្ថានភាពបែបនេះ ប្រសិនបើក្លិប Madrid មិនអាចធ្វើការចុះហត្ថលេខាលើកីឡាករ Davies បានទេនោះ របាយការណ៍ពី Fichajes បានអះអាងថាកូនក្រុមរបស់លោក Xabi Alonso គឺកីឡាករ Grimaldo អាចនឹងក្លាយជាគោលដៅថ្មី សម្រាប់ក្លិបយក្សអេស្ប៉ាញមិនខាន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]