Sunday, June 22, 2025
[the_ad_group id="102"]

Spurs ច្រានចោលសំណើពីក្លិប Al-Nassr ភ្លាមៗ សម្រាប់តារាឆ្នើមរបស់ខ្លួនមួយរូប

ក្លិប Tottenham Hotspur ថ្មីៗនេះ ត្រូវបានគេរាយការណ៍រាយការណ៍មកថា បានច្រានចោលសំណើផ្តល់ជូនសម្រាប់កីឡាករ Emerson Royal ពីសំណាក់ក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr របស់ Cristiano Ronaldo ។

ជាក់ស្តែង ក្រៅតែពីបានបន្ថែមកីឡាករចំណូលថ្មីមួយចំនួនរួចហើយ ក្លិប Spurs ក៏បានឃើញកីឡាករមួយចំនួនរបស់ខ្លួន ចាកចេញពីក្លិបវិញផងដែរ ដូចជា Hugo Lloris, Eric Dier, Djed Spence, Japhet Tanganga និង Ashley Phillips ជាដើម។

ទន្ទឹមនឹងនេះ Emerson បានក្លាយជាកីឡាករចុងក្រោយគេឋ​ដែលត្រូវបានផ្សារភ្ជាប់ញឹកញាប់ជាមួយនឹងការចាកចេញពីក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍នេះផងដែរ។

ហើយឥឡូវនេះ បើយោងតាម talkSPORT បានអះអាងថា Tottenham បានសម្រេចធ្វើការច្រានចោលសំណើផ្តល់ជូនចំនួន ២១លានផោនពីសំណាក់ក្រុមអារ៉ាប៊ីសាអូឌីត Al-Nassr សម្រាប់ខ្សែការពារវ័យ ២៥ឆ្នាំ។

ជម្រាបជូនផងដែរថា Al-Nassr ហាក់បីដូចជាចង់បន្ថែមសមាជិកថ្មី មកកាន់ក្រុមរបស់ពួកគេ ដោយភាគច្រើនបានជ្រើសរើសយកកីឡាករពីលីគក្នុងតំបន់អឺរ៉ុប នៅក្នុងទីផ្សារដោះដូរកីឡាករចុងក្រោយ ដោយក្នុងនោះរួមមានទាំងខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]