ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា កំពុងនាំមុខលើក្លិប Barcelona និង Real Madrid ក្នុងការប្រជែងចុះហត្ថលេខាលើខ្សែបម្រើ Bruno Guimaraes របស់ក្លិប Newcastle United ។
ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្កើតខ្លួនជាកីឡាករដ៏សំខាន់បំផុតមួយ នៅក្នុងក្រុមរបស់លោក Eddie Howe ចាប់តាំងពីរូបគេបានសម្រេចចិត្តចាកចេញពីក្លិប Lyon ក្នុងខែមករា ឆ្នាំ ២០២២ មក។
គួរឲ្យដឹងផងដែរថា បើទោះបីជានៅសល់កុងត្រារយ:ពេលវែងទៀតជាមួយក្លិបរបស់ក្របខ័ណ្ឌ Premier League ក៏ដោយ ប៉ុន្តែ Guimaraes នៅតែត្រូវបានភ្ជាប់ទំនាក់ទំនងជាញឹកញាប់ ទៅកាន់ក្លិបផ្សេងទៀត ដោយសារតែបញ្ហាហិរញ្ញវត្ថុដែលកំពុងតែកើតឡើង នៅក្នុងក្រុម Newcastle បច្ចុប្បន្ន។
ហើយឥឡូវនេះ បើយោងតាមគេហទំព័រ The Mirror បានរាយការណ៍មកថា ក្រុមម្ចាស់ជើងឯកបារាំង PSG បច្ចុប្បន្នកំពុងនាំមុខទៅលើក្លិបយក្ស La Liga ដូច Barca និង Madrid ក្នុងការចុះហត្ថលេខាលើ Guimaraes នៅទីផ្សារដោះដូររដូវក្តៅខាងមុខ៕