ក្លឹបក្រហមសនៅឯអេស្ប៉ាញ Atletico Madrid បានប្រកាសអំពីដំណើរឈានដល់កិច្ចព្រមព្រៀង រវាងភាគីក្លឹបតួកគី Fenerbahce ក្នុងការបញ្ជូន Caglar Soyuncu ទៅចូលរួមនៅទីនោះ ក្នុងលក្ខខណ្ឌខ្ចីជើង ដល់បញ្ចប់រដូវកាលសេសសល់ ២០២៣/២៤។
នេះវាបន្ទាប់តែ ៦ ខែនៃការមកដល់របស់ខ្សែការពារខាងលើ ហើយទើបបង្ហាញខ្លួន ៩ ប្រកួត និងមាន ២ លើកគត់ជាប់ជម្រើសដំបូង ស្មើនឹង ២១៤ ក្រោមការដឹកនាំរបស់លោក Diego Simeone ជាអ្នកចាត់ការ។ យ៉ាងណា Soyuncu រៀបរាប់ថា៖ “ខ្ញុំពិតជារីករាយនិងរំភើបការដែលមកដល់ទីនេះ”។
”ខ្ញុំពិតជាចង់ចូលរួមជាមួយក្រុមរបស់ខ្ញុំឲ្យបានលឿនជាទីបំផុត ចង់ផ្តល់ចង់ជួយពួកគេ ហើយកាតព្វកិច្ចរបស់ខ្ញុំ គឺជួយក្លឹបឈ្នះពានរង្វាន់ នេះក៏ជាបទពិសោធន៍ថ្មីសន្លាងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំនៅលីគតួកគីផងដែរ”។
គួរឲ្យដឹងថា កីឡាករវ័យ ២៧ ឆ្នាំ បានជាប់កុងត្រាជាមួយក្លឹបមេអេស្ប៉ាញដល់ចុងខែមិថុនា ឆ្នាំ ២០២៧។ គេជាកីឡាករទី ៣ ដែលឈរជើងបានតិចបំផុតលើទីលាន បន្ទាប់តែពី Reinildo Mandava និង Thomas Lemar ដែលសុទ្ធអ្នកជួបបញ្ហារបួស។ ដូច្នេះអនាគតទៅមុខរបស់ Soyuncu ជាមួយ AT ក៏មិនអាចធានាច្បាស់លាស់ដែរ៕