បើតាមការឲ្យដឹងពីអ្នករាយការណ៍គួរឲ្យទុកចិត្តគឺលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបអេស្ប៉ាញ Granada ឈានដល់កិច្ចព្រមព្រៀងរវាងភាគីក្លឹបមេ Manchester United ហើយ អំពីការចង់ខ្ចីជើងកីឡាករ Facundo Pellistri ទៅចូលរួមដល់បញ្ចប់រដូវកាល។
នេះខាងក្លឹបដឹកនាំដោយអ្នកចាត់ការលោក Erik ten Hag បានបើកភ្លើងខៀវរួចរាល់ ពោលគ្រប់យ៉ាងស្ថិតតែពេលវេលាជាអ្នកសម្រេចលើការទម្លាក់ចុងប៊ិចស៊ីញ៉េចុះហត្ថលេខាតែប៉ុណ្ណោះឯង។ ការចាកចេញរបស់យុវជនលេងប្រយុទ្ធស្លាប សញ្ជាតិអ៊ុយរុយហ្គាយ ទំនងដាក់គោលដៅបន្ថែមពេលវេលាឈរជើងលើទីលាន ត្រៀមសម្រាប់ព្រឹត្តិការណ៍ធំជួយជម្រើសជាតិ Copa America នាឯពាក់កណ្តាលឆ្នាំ។
ក៏ព្រោះតែ Pellistri នៅស្ថិតិឈរជើង ១៤ ប្រកួត គេអាចរកបាន ០ គ្រាប់និង Assist តែ ១ លើកគត់ជូនក្លឹប ហើយច្រើនជាកីឡាករបម្រុង ត្រឹមការចាយពេលឈរជើងសរុបលើទីលាន ៣៦៦ នាទី។ ដូច្នេះបើបន្ត ដឹងតែមិនទទួលបានឱកាសណាមួយបន្ថែមច្រើនឡើយពីគ្រូសញ្ជាតិហូឡង់។
នេះគេវិលទៅ Granada ក៏នឹងបានតតាំងមិត្តចាស់ Mason Greenwood ក៏ជាកីឡាករ MU មួយរូបខ្ចីជើងទៅកាន់លីគកំពូលទីនោះ។ សេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ស្លាបប្រយុទ្ធកម្ពស់ ១,៧៥ ម៉ែត្រ គេអាចមានហាងឆេងទាបត្រឹមក្រោម ២០ លានអឺរ៉ូ៕