Sunday, June 22, 2025
[the_ad_group id="102"]

PSG ចាប់ចិត្ត​លើ Rafael Leao គ្រោង​យក​មក​បំពេញ​កន្លែង Mbappe

បើ​តាម​អ្នក​វិភាគ​លើ​ទីផ្សារ​ដោះដូរ​លោក Matteo Moretto បាន​បង្ហាញ​អំពី​ស្ថានភាព​ក្លឹប​អ៊ីតាលី AC Milan និង​ក្លឹប​បារាំង Paris Saint-Germain ដែល​នឹង​មាន​ការ​ជជែក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ជុំវិញ​អនាគត​អាច​ចាកចេញ​របស់​កីឡាករ​ព័រទុយហ្គាល់ លេង​តំណែង​ប្រយុទ្ធ​ប្រអប់​គឺ Rafael Leao។

ប្រភព​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​បារាំង ពិត​ជា​មាន​ចិត្ត​ចង់​បាន Leao មក​ចូលរួម តែ​យ៉ាង​ណា​កីឡាករ​ហាក់​មិន​ទាន់​ឆ្លើយតប​បែប​ម៉េច​ទេ ត្រង់​កំពុង​រីករាយ​ចិត្ត​ដូច​មុន​នៅ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Milan។ ផែនការណ៍​នេះ ​ភាគី​ក្លឹប​ចង់​បាន ដាក់​ល្បឿន​សម្រេច​ឲ្យ​កើត​ឡើង​យូរ​បំផុត​ត្រឹម​រដូវ​ក្តៅ ឆ្នាំ ២០២៤ នេះ​ហើយ។

យ៉ាង​ណា​ជា​ការ​ឆ្លើយតប​ពី​ក្លឹប​យក្ស​អ៊ីតាលី ជា​ក្លឹប​មេ ក៏​មិន​ទៅ​ឃាត់ឃាំង​អី​ដែរ តែ​សុំ​ឲ្យ​ខាង PSG អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​តម្លៃ​ផ្តាច់​កុងត្រា​គឺ ១៧៥ លាន​អឺរ៉ូ ដែល​ត្រូវ​ទូទាត់​ពេញ​ថ្លៃ នោះ Milan ក៏​មិន​អាច​ប្រកែក​ក្នុង​ការ​ផ្តល់​ជូន Leao ទៅ​កាន់​ទឹកដី​ប៉ារីស។

គួរ​ឲ្យ​ដឹង​ថា តារា​ឆ្នើម​វ័យ​ក្មេង​ព័រទុយហ្គាល់​ជាប់​កុងត្រា​ជាមួយ PSG ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ ហើយ​ស្ថិតិ​របស់​បុរស​វ័យ ២៤ ឆ្នាំ​រដូវ​កាល​នេះ គេ​ឈរ​ជើង​សរុប ២៦ ប្រកួត ក៏​អាច​រក​បាន ៦ គ្រាប់​និង Assist ៦ លើក​ផង​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]