Sunday, June 22, 2025
[the_ad_group id="102"]

Fernandes ទាត់ចោលសំណើលុយធំជាច្រើនក្នុងខែមករា ព្រោះហេតុផលធំមួយនេះ

ខ្សែបម្រើ Bruno Fernandes ត្រូវបានគេរាយការណ៍មកថា បានច្រានចោលរាល់សំណើផ្តល់ជូនធំៗជាច្រើន ដើម្បីបន្តលេងឲ្យក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរខែមករាកន្លងទៅ។

ជាក់ស្តែង មានរបាយការណ៍ជាច្រើនបានបង្ហាញថា អ្នកចាត់ការ Al-Hilal លោក Jorge Jesus បានដាក់គោលដៅធំទៅលើប្រធានក្រុម Man United រូបនេះ ខណ:ពេលដែលក្លិបរបស់លោកបានធ្វើការផ្តល់ជូនសំណើទឹកប្រាក់ជាច្រើន ដល់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Bruno ត្រូវបានគេយល់ថា បានទាត់ចោលសំណើទាំងនោះដោយគ្មានការស្ទាក់ស្ទើវិញ ដោយសារតែគេជឿជាក់ថា អាជីពរបស់ខ្លួននៅក្នុងបាល់ទាត់អ៊ឺរ៉ុប មិនទាន់បញ្ចប់នៅឡើយទេ ខណៈដែលគេនៅតែមានអារម្មណ៍ថា ចង់ផ្តល់ភាពស្មោះត្រង់ទៅកាន់ក្រុម ដែលកំពុងតែមានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដ៏សំខាន់មួយ។

ជម្រាបជូនផងដែរថា ក្លិប Man Utd បាននឹងកំពុងធ្វើផ្លាស់ប្តូរដ៏ធំមួយ បន្ទាប់ពីលោក Sir Jim Ratcliffe បានចូលមកកាន់កាប់ភាគហ៊ុនមួយចំណែកធំ ស្របពេលអ្នកចាត់ការក្រុម លោក Erik ten Hag ក៏ទំនងជាផ្តល់ការទុកចិត្តកាន់តែខ្លាំងបន្ថែមទៀត ដល់ Fernandes ដែលលោកបានជ្រើសរើសគេធ្វើជាប្រធានក្រុម ជំនួស Harry Maguire កាលពីរដូវកាលមុន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]