Sunday, June 22, 2025
[the_ad_group id="102"]

គ្រូបង្វឹកឆ្នើមពីររូប កំពុងលេចវត្តមានក្នុងបញ្ជីបេក្ខភាពមកជំនួសតំណែង Ten Hag

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងទៅកាន់គ្រូបង្វឹកលោក Antonio Conte និង Julen Lopetegui ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។

ជាក់ស្តែង បើទោះបីជា Erik ten Hag បានផ្តល់ពានរង្វាន់ EFL Cup មកកាន់ក្រុម ក្នុងអំឡុងពេលដឹកនាំនៅរដូវកាលដំបូងរបស់ខ្លួនក៏ដោយ ក៏តំណែងរបស់បុរសសញ្ជាតិហូឡង់រូបនេះ ហាក់មិនស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាពនោះឡើយ ជាពិសេសក្នុងរដូវកាលបច្ចុប្បន្ននេះ។

ហើយឥឡូវនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន CaughtOffside បានរាយការណ៍មកថាក្លិប Man United នៅតែមានឆន្ទៈពិចារណាលើការនាំយកជម្រើសថ្មីផ្សេងទៀត ដើម្បីមកជំនួសតំណែងរបស់លោក Ten Hag ។

ប្រភពដដែលនេះ បានអះអាងទៀតថាទំនាក់ទំនងដំបូង ត្រូវបានធ្វើឡើងជាមួយលោក Conte និង Lopetegui នេះ គឺដើម្បីវាស់ស្ទង់ថា តើពួកគេនឹងមានចំណាប់អារម្មណ៍ក្នុងការមកចូលរួមនៅទឹកដី Old Trafford នាពេលអនាគតដែរឬទេ។

ជម្រាបជូនទៀតផងដែរថា ការផ្លាស់ប្តូរណាមួយសម្រាប់គ្រូបង្វឹកខាងលើ ត្រូវបានគេរាយការណ៍ថានឹងមិនកើតឡើង នៅមុនបញ្ចប់រដូវកាលនេះនោះឡើយ ដូច្នេះក្លិបនៅមានតែមានជំនឿទុកចិត្តទោលើលោក Ten hag នាពេលនេះដដែល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]