Sunday, June 22, 2025
[the_ad_group id="102"]

Spurs ចេញមុខឆ្លើយតបទៅនឹងការចាប់អារម្មណ៍របស់ Liverpool មកលើគ្រូបង្វឹករបស់ខ្លួន

ថ្មីៗនេះ ក្លិប Tottenham Hotspur បានបង្ហាញការជឿជាក់ថាអ្នកចាត់ការក្រុមរបស់ខ្លួន គឺលោក Ange Postecoglou នឹងនៅតែបន្តស្នាក់នៅជាមួយក្លិប បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្រុមហង្សក្រហម Liverpool ក៏ដោយ។

ជាក់ស្តែង បុរសសញ្ជាតិអូស្ត្រាលី បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិប Liverpool ពោលគឺបន្ទាប់ពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Jurgen Klopp ថាលោកនឹងត្រូវចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ។

ទន្ទឹមនឹងនេះ លោក Xabi Alonso ដែលជាគ្រូបង្វឹករបស់ Bayer Leverkusen ក៏ជាជម្រើសដ៏សំខាន់ក្នុងការមកជំនួសតំណែងរបស់លោក Klopp ផងដែរ ប៉ុន្តែវាត្រូវបានគេជឿជាក់ថាកិច្ចព្រមព្រៀងណាមួយ រវាងភាគីទាំងពី នឹងមិនអាចធ្វើទៅបាននោះឡើយ ដូច្នេះហើយទើប Liverpool ហាក់ងាកផ្តោតលើលោក Postecoglou កាន់តែខ្លាំង។

ប៉ុន្តែបើយោងតាមរបាយការណ៍ពី Telegraph និយាយថាក្លិប Spurs ហាក់មិនមានការព្រួយបារម្ភអំពីការចាកចេញពីក្លិប របស់លោក Postcoglou នោះទេ។ ដោយគ្រូបង្វឹករូបនេះ អាចនឹងទទួលបានប្រាក់រង្វាន់ជាច្រើន ប្រសិនបើ Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់ Top4 ស្របពេលគ្រូបង្វឹកខ្លួនឯងផ្ទាល់ ក៏ត្រូវបានគេនិយាយថាកំពុងសប្បាយចិត្តនៅក្លិបទីក្រុងឡុងដ៍ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]