Sunday, June 22, 2025
[the_ad_group id="102"]

Man Utd កំពុងពិចារណាផ្ទេរយក Martinez ពីក្លិប Inter Milan នៅរដូវក្តៅខាងមុខនេះ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងកំណត់គោលដៅទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Inter Milan កីឡាករ Lautaro Martinez ជាជម្រើសចម្បងរបស់ខ្លួន នៅទីផ្សារដោះដូរខាងមុខ។

ជាក់ស្តែងក្លិប Man United នៅតែកំពុងសម្លឹងរកការនាំយកខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅខាងមុខនេះ ដោយសារតែ Anthony Martial អាចនឹងត្រូវចាកចេញ ពេលដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងត្រូវបញ្ចប់ នៅដំណាច់រដូវកាលនេះហើយ។

ហើយឥឡូវនេះ បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Fichajes បានរាយការណ៍មកថា ក្លិប Man United កំពុងរៀបចំធ្វើការផ្ទេរដែលអាចទៅរួចមួយ សម្រាប់ Martinez ចំពេលដែលស្ថានភាពកុងត្រាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ជាមួយក្លិប Serie A ហាក់កំពុងជាប់គាំង។

របាយការណ៍ដដែលនេះ ក៏បានបង្ហាញទៀតថា លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Man United កំពុងចាត់ទុក Martinez ថាជម្រើសដ៏ល្អបំផុតមួយ ក្នុងការជួយមកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនបន្ថែមទៀត នៅរដូវកាលក្រោយនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]