Friday, June 20, 2025
[the_ad_group id="102"]

R.Madrid សម្រេចប្រឆាំងជាមួយនឹងការចុះហត្ថលេខាលើតារាឆ្នើម Man City ម្នាក់

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តប្រឆាំងទៅនឹងការផ្ទេរយកខ្សែការពាររបស់ក្លិប Manchester City កីឡាករ Yan Couto នៅរដូវក្តៅខាងមុខនេះ។

ជាក់ស្តែង កីឡាករវ័យ ២១ ឆ្នាំរូបនេះ នៅមិនទាន់បានបង្ហាញខ្លួនសម្រាប់ឈុតធំរបស់ក្លិប City នៅឡើយនោះទេ ចាប់តាំងពីចូលរួមជាមួយពួកគេ ក្នុងឆ្នាំ២០២០ មក ដោយជារឿយត្រូវបានដាក់ឲ្យក្លិបផ្សេងខ្ចីជើងរួមមាន Braga និង Girona ។

បច្ចុប្បន្ន Couto បន្តចំណាយពេលលេងឲ្យក្លិប Girona និងកំពុងបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង ដែលធ្វើឲ្យរបាយការណ៍មួយចំនួន បានភ្ជាប់ទំនាក់ទំនងរវាងគេ ក្នុងការផ្ទេរទៅកាន់ក្លិបគូប្រជែង Real Madrid នៅទីផ្សារខាងមុខនេះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម Bernabeu Digital បានរាយការណ៍ថា ក្លិប Madrid បានសម្រេចចិត្តប្រឆាំងទៅនឹងការផ្ទេរយក Couto មកកាន់ទឹកដី Bernabeu នៅរដូវក្តៅខាងមុខនេះ ដោយសារតែគេមិនហាក់មិនសក្តិសមជាមួយនឹងរបៀបលេងក្នុងក្រុមរបស់លោក Ancelotti នោះឡើយ។

ជម្រាបជូនផងដែរថា កីឡាករវ័យក្មេងរូបនេះ គ្រោងនឹងវិលត្រលប់ទៅកាន់ក្លិប Man City វិញ នៅពេលដែលកុងត្រាខ្ចីជើងរបស់គេជាមួយក្លិប Girona នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]