បើតាមសារព័ត៌មាន The Athletic ចុះផ្សាយថា ក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីតគឺ Al-Ittihad ដ្បិតបើកន្លងមករដូវក្តៅ ២០២៣ បានបរាជ័យម្តងហើយការចង់បាន Mohamed Salah យ៉ាងណាពួកគេមិនបោះបង់កូនចិត្តនោះទេ ដល់ឥឡូវបន្ថែមតួលេខចរចាដល់ទៅ ២៣៤ លានអឺរ៉ូ។
យើងថយក្រោយទៅកាល Neymar Jr ផ្ទេរទៅ PSG ត្រឹម ២២២ លានអឺរ៉ូ ឥឡូវសម្រាប់បុរសសញ្ជាតិអេហ្សីបដែលសល់កុងត្រាត្រឹម ១ ឆ្នាំកន្លះជាមួយ Anfield បើសម្រេចការផ្ទេរកើតឡើងជាផ្លូវការមែន នោះក៏នឹងចារតួលេខកំណត់ត្រាការផ្ទេរចេញថ្លៃបំផុតថ្មីមួយទៀតហើយសម្រាប់បាល់ទាត់។
ក្រៅតែពី Al-Ittihad ក៏មានសំណាក់ក្លឹបមួយផ្សេងទៀតនៅទីនោះដែរ គឺ Al-Ettifaq ក្រោមការដឹកនាំរបស់អតីត Legend នៃក្លឹប Liverpool ស្រាប់ ជា Steven Gerrard ក៏ប៉ុន្តែមិនច្បាស់ថាអាចមានលទ្ធភាពដល់ក្លឹបខ្លាកំណាចលឿងឬអត់ឡើយ។
នាំឲ្យបងប្អូនស្គាល់បន្តិច អំពីស្ថិតិឈរជើងរបស់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ សរុបសព្វថ្ងៃ ៣៣២ ប្រកួត ក៏គេអាចរកបាន ២០៤ គ្រាប់ និង Assist ៨៨ លើក។ ថយក្រោយកាល Liverpool ទិញពី AS Roma នោះ ត្រឹម ៤២ លានអឺរ៉ូ នៅឆ្នាំ ២០១៧ ម្ល៉េះ ៧ ឆ្នាំក្រោយ រាប់ថាចំណេញជិត ១ ជា ៤៕