លោក Jose Mourinho កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការទៅជំនួសតំណែងរបស់លោក Thomas Tuchel ដែលកំពុងរងសម្ពាធនៅក្នុងក្លិប Bayern Munich ។
ជាក់ស្តែងអនាគតរបស់លោក Tuchel បច្ចុប្បន្ន ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យកាន់តែខ្លាំងឡើង បន្ទាប់ពីលោកបានដឹកនាំក្រុមប្រកួតចាញ់ Bayer Leverkusen ដោយលទ្ធផល ៣–០ ដែលធ្វើឲ្យមានគម្លាតពិន្ទុកាន់តែច្រើន ពីកំពូលតារាងលីគ។
ឥឡូវនេះវាហាក់ដូចជា Mourinho ហាក់កំពុងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកការងារនេះ ប្រសិនបើ Tuchel ត្រូវបានបណ្តេញចេញ ដោយយោងតាមសារព័ត៌មាន The Bild ថែមទាំងរាយការណ៍ថាបុរសរហ្សនាម Special One កំពុងចាប់ផ្តើមរៀនភាសាអាល្លឺម៉ង់ហើយ។
រំលឹកផងដែរថា លោក Mourinho ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅប្រទេសព័រទុយហ្គាល់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ហើយបច្ចុប្បន្ននេះ លោកហាក់កំពុងចង់បន្ថែមភាពជោគជ័យរបស់ខ្លួន នៅក្នុងទឹកដីអាល្លឺម៉ង់ទៀត ៕
ជម្រាបជូនទៀតថា គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះ ត្រូវបានក្លិប AS Roma សម្រេចបញ្ចប់តំណែងជាអ្នកចាត់ការក្រុម កាលពីពាក់កណ្តាលខែមករា បន្ទាប់ពីចាយពេលអស់ ២ឆ្នាំកន្លះជាមួយក្លិប Serie A៕