Friday, June 20, 2025
[the_ad_group id="102"]

មេធំ Leverkusen ចេញមុខបដិសេធរឿង Alonso ផ្ទេរទៅ Liverpool រដូវកាលក្រោយ

នាយកប្រតិបត្តិរបស់ក្លិប Bayer Leverkusen លោក Simon Rolfes បានបញ្ជាក់ថា អ្នកចាត់ការក្រុមបច្ចុប្បន្ន លោក Xabi Alonso ដែលកំពុងមានទំនាក់ទំនងខ្លាំងជាមួយនឹងការងារនៅ Liverpool នឹងនៅតែនៅស្នាក់នៅក្លិបអាល្លឺម៉ង់សម្រាប់រដូវកាលក្រោយទៀត។

ជាក់ស្តែង ចាប់តាំងពីលោក Jurgen Klopp បានប្រកាសជាសាធារណៈនូវការសម្រេចចិត្តរបស់លោក ក្នុងការចុះចេញពីតំណែងជាអ្នកចាត់ការក្រុមក្រុមហង្សក្រហម នៅចុងបញ្ចប់រដូវកាលនេះមក អ្នកគាំទ្ររបស់ Liverpool ជាច្រើន បានជំរុញថ្នាក់ដឹកនាំក្លិប នាំយក Alonsoមកដឹកនាំក្រុមជំនួសវិញ ។

គួរឲ្យដឹងថា Alonso ខ្លួនឯងផ្ទាល់ក៏បានចេញមុខនិយាយថា លោកំពុងរីករាយជាមួយពេលវេលាបច្ចុប្បន្ននៅក្លិប Bundesliga តែយ៉ាងណាក៏ដោយ លោកក៏ហាក់មិនបានបដិសេធទាំងស្រុងចំពោះការវិលត្រលប់ទៅកាន់ក្លិប Liverpool វិញពេលណាមួយផងដែរ។

ទន្ទឹមនឹងនេះ Alonso នៅតែមានបន្តកុងត្រាជាមួយ Leverkusen រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៥–២០២៦ ឯណោះ ស្របពេលថ្នាក់ដឹកនាំរបស់ក្លិប គឺលោក Rolfes បានបង្ហាញទំនុកចិត្តថាបុរសសញ្ជាតិអេស្ប៉ាញរូបនេះ នឹងមិនចាកចេញពីក្លិប នៅរដូវកាលក្រោយនោះឡើយ។

លើសពីនេះ លោក Rolfes បាននិយាយទៀតថា ៖ “បាទខ្ញុំប្រាកដចិត្តថាគាត់នឹងនៅតែបន្តស្នាក់នៅជាមួយយើង។ យើងនឹងមានទស្សនវិស័យល្អៗជាច្រើនទៀត នៅឆ្នាំក្រោយ ហើយវាមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]