Sunday, June 22, 2025
[the_ad_group id="102"]

អតីតគ្រូធំអាល្លឺម៉ង់ ដូរភ្នាក់ងារថ្មីភ្លាម ក្រោយលឺ Barca និង Liverpool ចង់បាន

អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Hansi Flick បានជួលលោក Pini Zahavi ជាភ្នាក់ងារថ្មីរបស់ខ្លួន ចំពេលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបធំៗដូចជា Barcelona និង Liverpool ។

ជាក់ស្តែងបុរសវ័យ ៥៨ឆ្នាំរូបនេះ​ បានទំនេរពីការងារ ចាប់តាំងពីត្រូវបានដកចេញពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រោយចំណាយពេលដឹកនាំអស់រយ:ពេលជាង ២ឆ្នាំ ។

យ៉ាងណាមិញ របាយការណ៍កាលពីដើមខែនេះ បានអះអាងថាក្លិប Barcelona កំពុងស្វែងរកលទ្ធភាពក្នុងការតែងតាំងលោក Flick ក្នុងការមកជំនួសតំណែងរបស់អ្នកចាត់ការក្រុមបច្ចុប្បន្ន លោក Xavi ដែលនឹងត្រូវលាលែងពីតំណែងនៅចុងបញ្ចប់រដូវកាលនេះ។

ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរទៅកាន់ Premier League ក៏ជាឱកាសដែលអាចទៅរួចមួយសម្រាប់លោក Flick ផងដែរ នៅពេលដែលក្លិប Liverpool ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកលោក Flick មកជំនួសតំណែងរបស់គ្រូបង្វឹកលោក Jurgen Klopp ដែលនឹងត្រូវចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះផងដែរ។

ជុំវិញចំណាប់អារម្មណ៍នេះ លោក Flick ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តជួលភ្នាក់ងារល្បីឈ្មោះ លោក Zahavi ដើម្បីបង្កើនឱកាសរបស់ខ្លួន ក្នុងការទទួលបានការងារនៅក្នុងក្លិបកំពូលរបស់អឺរ៉ុប ។

ជម្រាបជូនផងដែរថា លោក Zahavi ត្រូវបានចាត់ទុកថាជាភ្នាក់ងារកំពូលម្នាក់ក្នុងពិភពបាល់ទាត់ ដោយលោកមិនត្រឹមតែជាតំណាងឱ្យអតិថិជនលំដាប់កំពូលជាច្រើនប៉ុណ្ណោះ ខណ:លោកក៏ត្រូវបានគេនិយាយថាមានទំនាក់ទំនងជិតស្និទ្ធជាមួយក្លិបធំៗមួយចំនួននៅទូទាំងពិភពលោកផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]