Sunday, June 22, 2025
[the_ad_group id="102"]

Bayern សម្លឹងឃើញអតីតកីឡាករ R.Madrid ជាអ្នកមកជំនួសតំណែងរបស់ Davies

យោងតាមប្រភពពី The Bild បានរាយការណ៍មកថា ប្រសិនបើក្នុងករណី Alphonso Davies មិនចង់បន្តកុងត្រាថ្មី នោះក្លិប Bayern Munich នឹងសម្រេចចិត្តលក់រូបគេចេញ ស្របពេលតារាឆ្នើម Theo Hernandez របស់ក្រុម Inter Milan កំពុងក្លាយជាគោលដៅថ្មីមួយ។

ជាក់ស្តែង Alphonso Davies ដែលមានកុងត្រារហូតដល់ឆ្នាំ២០២៥ នោះ ទំនងជានឹងមិនមានកិច្ចពិភាក្សាណាមួយត្រូវធ្វើឡើងជុំវិញការបន្តកុងត្រាថ្មីទៀតនោះឡើយ ស្របពេលអ្នកជំនាញផ្នែកទីផ្សារ លោក Fabrizio Romano ក៏បានបង្ហើបថាខ្សែការពារសញ្ជាតិកាណាដារូបនេះ ច្បាស់ទំនងជាអាចដើរចេញពីក្លិបមិនខាន។

ប្រភពដដែលនេះ ក៏បានអះអាងទៀតថា Madrid បានធ្វើការទាក់ទងទៅកាន់ Davies រួចរាល់ហើយ ខណ:ដែលស្ថានភាពនេះ ហាក់កំពុងធ្វើឲ្យក្លិបអាឡឺម៉ង់ នឹងចូលទៅក្នុងទីផ្សារ ដើម្បីស្វែងរកជម្រើសថ្មីមកជំនួសវិញ ស្របពេល Theo Hernandez កំពុងស្ថិតនៅក្នុងបញ្ជីបេក្ខភាពកំពូល។

តែទោះជាយ៉ាងណាក៏ដោយ ក្លិប Inter Milan អាចនឹងមិនព្រមលក់តារាឆ្នើមរបស់ខ្លួនរូបនេះ ចេញងាយៗនោះឡើយ ព្រោះពួកគេដឹងថា Theo នឹងនៅតែបន្តរួមចំណែកយ៉ាងសំខាន់នៅក្នុងក្រុមរបស់ពួកគេ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]