Sunday, June 22, 2025
[the_ad_group id="102"]

Man Utd ទំនងអាចវ៉ៃចេញកីឡាករដល់ ១០រូប នៅទីផ្សាររដូវក្តៅខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរុះរើក្រុមទ្រង់ទ្រាញធំ នៅទីផ្សាររដូវក្តៅខាងមុខនេះ ខណ:ពេលដែលម្ចាស់ភាគហ៊ុនថ្មី គឺលោក Sir Jim Ratcliffe បានចូលមកគ្រប់គ្រងក្លិបពេញលេញ។

លោក Ratcliffe ត្រូវបានគេដឹងថា នឹងមកគ្រប់គ្រងរាល់ប្រតិបត្តិការទាំងអស់នៅក្នុងក្រុម ដោយក្នុងនោះ លោកក៏កំពុងសម្លឹងរកមើលការផ្លាស់ប្តូរដ៏ធំមួយផងដែរ ខណ:បើតាមការចុះផ្សាយពី Manchester Evening News បានរាយការណ៍មកថា Man United អាចនឹងបញ្ចេញកីឡាកររបស់ខ្លួនដល់ទៅ ១០រូបឯណោះ នៅចុងបញ្ចប់រដូវកាលនេះ។

ជាការពិតណាស់ ទាំង Raphael Varane, Anthony Martial និង Tom Heaton សុទ្ធ​តែ​ត្រៀម​ចាកចេញ​នៅ​ពេល​កុងត្រា​របស់​ពួកគេ​ត្រូវផុត​កំណត់​ក្នុង​ខែ​មិថុនាខាងមុខ ខណៈ Aaron Wan-Bissaka, Victor Lindelof និង Facundo Pellistri ក៏បានឈានដល់ ១២ខែ​ចុងក្រោយ​នៃ​កិច្ច​សន្យា​រៀងៗ​ខ្លួនផងដែរ។

ដោយឡែក Mason Greenwood ក៏ត្រូវបានគេរំពឹងថាអាចនឹងចាកចេញផងដែរ ដោយបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបធំៗដូចជា Barcelona និង Atletico Madrid ខណ:ពេលដែលគេកំពុងលេងក្រោមលក្ខខណ្ឌខ្ចីជើងនៅក្លិប Getafe ។

ខ្សែប្រយុទ្ធផ្សេងទៀតដែលអាចនឹងចាកចេញដែរនោះគឺ Marcus Rashford និង Antony នៅពេលដែលពួកគេសុទ្ធសឹងតែបានជួបប្រទះនឹងការលំបាករៀងៗខ្លួននៅក្នុងក្លិប នាពេលបច្ចុប្បន្ន ស្របពេល ខ្សែបម្រើដែលមានបទពិសោធជោគជាំ Casemiro ក៏អាចចាកចេញផងដែរ ដោយក្លឹបនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីតសុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍។

ទន្ទឹមនឹងនេះដែរទាំង Jadon Sancho, Donny van de Beek, Hannibal Mejbri និង Alvaro Fernandez ដែលបច្ចុប្បន្នកំពុងដាក់ឲ្យក្លិបដទៃខ្ចីជើង ក៏ទំនងជាត្រូវដាក់លក់ នៅក្នុងទីផ្សារដោះដូរនាពេលខាងមុខនេះផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]