យោងតាមរបាយការណ៍ចុងក្រោយមួយ បានរាយការណ៍មកថា ក្លិបម្ចាស់ជើងឯក Bayern Munich កំពុងត្រៀមខ្លួនរួជាស្រេចហើយ ក្នុងការផ្ទេរដ៏ធំមួយ សម្រាប់ខ្សែការពារ Andy Robertson របស់ Liverpool ប្រសិនបើ Alphonso Davies ចាកចេញពីក្លឹប។
ជាក់ស្តែង Davies ដែលកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Allianz Arena នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយនេះ ត្រូវបានគេនិយាយថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ ដើម្បីចូលរួមជាមួយ Real Madrid នៅរដូវក្តៅខាងមុខនេះ ។
ទន្ទឹមនឹងនេះ Bayern បានព្យាយាមម្តងហើយម្តងទៀត និងបរាជ័យក្នុងការទាក់ទាញឲ្យ Davies បន្តកុងត្រាថ្មីបន្ថែមទៀត ស្របពេលពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការអនុញ្ញាតឲ្យគេចាកចេញ ក្នុងទីផ្សារនាពេលខាងមុខ។
ហើយឥឡូវនេះ យោងតាមកាសែត Daily Mail បានរាយការណ៍មកថាក្រុមរបស់លោក Thomas Tuchel កំពុងធ្វើការតាមដានទៅលើស្ថានភាពរបស់ Robertson ដែលដោយចាត់ទុកគេជាអ្នកដើម្បីមកស្នងតំណែង Davies រដូវកាលក្រោយ៕