Sunday, June 22, 2025
[the_ad_group id="102"]

ប្រធាន PSG៖ “យើង​កំពុង​សាងសង់​ប្រព័ន្ធ​លេង​វ័យ​ក្មេង​ថ្មី ដូច្នេះ​មិន​ជា​រឿង​ងាយ​ទេ”

ប្រធាន​ក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បាន​បង្ហាញ​អំពី​ផែនការណ៍​ក្លឹប​កំពុង​ដើរ ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Champions League ជាមួយ​ឈុត​ក្មេងៗ​កំពុង​មាន​ក្នុង​ដៃ។ ជា​ការ​ពិត វា​ជា​ការ​រៀបចំ​ថ្មី​សន្លាង ដ្បិត​កន្លង​មក​តារា​ឆ្នើម​ចាស់​វស្សា​ជា​ច្រើន បាន​ចាកចេញ​ជា​បន្តបន្ទាប់ រួច​អ្នក​ចុងក្រោយ​សំខាន់​បំផុត គឺ​ជា Kylian Mbappe។

ទន្ទឹម​នឹង PSG ​ធ្វើ​បាន​ល្អ យក​ឈ្នះ​ទៅ​លើ Real Sociedad ឆ្លង​មក​ដល់​វគ្គ ៨ ក្រុម​ចុងក្រោយ ហើយ​វា​ក៏​ជា​រដូវ​កាល​ចុងក្រោយ​ដូច​គ្នា​សម្រាប់​កីឡាករ​បារាំង​ខាង​លើ ស្រាប់​តែ​ប្រធាន​ក្លឹប បាន​ប្រាប់​ទៅ​RMC Sport យ៉ាង​ដូច្នោះ៖ “រឿងរ៉ាវ​ Champions League វា​វែង​ឆ្ងាយ​ណាស់ យើង​បាន​ចាប់ផ្តើម​នៅ​ដើម​រដូវ​កាល យើង​ចង់​បង្កើត​ក្រុម​សម្រាប់​អនាគត ក្រុម​ដែល​អាច​លេង​ជាមួយ​គ្នា ៦ ទៅ ៨ ឆ្នាំ​បន្ទាប់”។

លោក​បន្ត​ថា៖ “យើង​មាន​ក្រុម​វ័យ​ក្មេង​បំផុត​ហើយ​នៅ​វគ្គ ៨ ក្រុម Champions League ក៏​ជា​ក្រុម​វ័យ​ក្មេង​បំផុត​ដែរ បើ​និយាយ​អំពី​ក្លឹប​កំពូល​ទាំង ១០ ប្រចាំ​តំបន់​អឺរ៉ុប យើង​ពិត​ជា​មាន​មោទកភាព​ណាស់ វា​ជា​រឿង​ល្អ​ដែល​យើង​កំពុង​នឹង​ដើរ​យុទ្ធសាស្រ្ត​មួយ​នេះ ជាមួយ​កីឡាករ​វ័យ​ក្មេង និង​កីឡាករ​វ័យ​ក្មេង​បារាំង​ផង​ដែរ”។

រំឭក​ឲ្យ​បងប្អូន​បាន​ដឹង ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​ពាន UCL សូម្បី​តែ​ម្តង​នៅ​ឡើយ។ ឱកាស​សារ​នេះ មើល​ទៅ​ល្អ​គួរ​សម ត្រង់​ការ​កក់​មក​កាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក៏​ជាមួយ​ទម្រង់​ដ៏​ល្អ​បាន​ហែល​កាត់​កន្លង​មក តែ​ទៅ​មុខ​អាច​ចាប់ឆ្នោត​ប៉ះ​គីឡូ​ធ្ងន់ មិន​ទាន់​ដឹង​ទុក​ជា​មុន តួ​យ៉ាង​មាន Real Madrid មាន Manchester City ជា​ដើម​ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]