Wednesday, June 25, 2025
[the_ad_group id="102"]

Klopp កំពុងណែនាំឲ្យ Liverpool នាំយកខ្សែការពារឆ្នើម PL រូបនេះ មកកាន់ក្រុម

ថ្មីៗនេះ អ្នកចាត់ការក្រុម លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា​ កំពុងជំរុញឲ្យក្លិបហង្សក្រហម Liverpool ធ្វើការផ្ទេរយកខ្សែការពារ Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅរដូវក្តៅខាងមុខ។

ជាការពិតណាស់ កាលពីដើមឆ្នាំនេះ លោក Klopp បានប្រកាសថាលោកនឹងបញ្ចប់ការស្នាក់នៅទឹកដី Anfield នៅចុងបញ្ចប់រដូវកាលនេះហើយ បន្ទាប់ពីបានដឹកនាំក្រុមទទួលបានភាពជោគជ័យជាច្រើនកន្លងមក ។

យ៉ាងណាមិញ បើទោះបីជាត្រូវចាកចេញពីក្លិបក៏ដោយ ប៉ុន្តែ Klopp ត្រូវបានគេរាយការណ៍មកថា នៅតែចង់ឲ្យក្រុមរបស់ខ្លួន ស្វែងរកជម្រើសខ្សែការពារថ្មីបន្ថែមទៀត ដើម្បីមកពង្រឹងក្រុម នៅរដូវកាលក្រោយនេះ។

ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយពី TeamTalk បានអះអាងមកថា លោក Klopp មានអារម្មណ៍ក្រុម Liverpool គួរតែផ្តោតបន្ថែមទៀត ដើម្បីព្យាយាមចុះហត្ថលេខាលើខ្សែការពារ Ait-Nouri ពីក្រុម Wolves នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្លិប Liverpool អាចនឹងប្រឈមមុខជាមួយនឹងការប្រជែងពិសំណាក់ក្លិប Manchester United ដែលត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពបច្ចុប្បន្នរបស់ Ait-Nouri ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]