Wednesday, June 25, 2025
[the_ad_group id="102"]

Barcelona ចង់សុំជម្រើសជាតិអេស្ប៉ាញ កុំកោះហៅកីឡាករម្នាក់របស់ខ្លួន

Ferran Torres ដែលអវត្តមានពីទីលានតាំងពីថ្ងៃទី៣១ខែមករា ដោយសារបញ្ហារបួសភ្លៅ អាចនឹងស្ថិតនៅក្នុងបញ្ជីកីឡាករសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។

ប៉ុន្ដែយោងតាមប្រភពពី Mundo Deportivo បានឱ្យដឹងថា Barcelona បានសុំសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ មិនបញ្ចូលឈ្មោះ Ferran Torres ក្នុងបញ្ជីក្រុមជម្រើសជាតិ ដែលនឹងប្រកាសនាថ្ងៃសុក្រស្អែកនេះ។

ក្រុមជម្រើសជាតិអេស្ប៉ាញ នឹងជួបប្រកួតមិត្តភាពតទល់ជាមួយកូឡុំប៊ី និងប្រេស៊ីល ហើយវាពិតជាមិនសមហេតុផលដែល គ្រូបង្គោល Luis de la Fuente ចង់បានកីឡាករដែលរបួសតាំងពីចុងខែមករា ទៅក្នុងក្រុមនោះទេ។

Ferran មិនត្រូវបានរំពឹងថា បង្ហាញខ្លួនក្នុងជម្រើសដំបូងនៅ La Liga សម្រាប់ជំនួបទល់នឹង Atletico Madrid ឡើយ ប៉ុន្ដែសារព័ត៌មានខាងលើបានអះអាងថា Barca មានបំណងផ្ដល់នាទីលេងសម្រាប់គេខ្លះ ដើម្បីបន្សំការលេងឡើងវិញ មុនពេលអាចត្រលប់មកបង្ហាញខ្លួនបានពេញលេញ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]