Sunday, June 22, 2025
[the_ad_group id="102"]

Werner បើកចិត្តចង់ផ្ទេរមកចូលរួមជាមួយ Spurs ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍

ខ្សែប្រយុទ្ធ Timo Werner ដែលត្រូវបានក្លិប RB Leipzig កំពុងដាក់ឲ្យខ្ចីជើងនោះ បានបង្ហើបថាគេចង់ចូលរួមជាមួយក្លិបអង់គ្លេស Tottenham Hotspur លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ នៅរដូវក្តៅខាងមុខ។

ជាក់ស្តែង អតីតខ្សែប្រយុទ្ធរបស់ក្រុម តោខៀវ Chelsea រូបនេះ បានត្រលប់មកកាន់ទឹកដី Premier League វិញ នៅក្នុងទីផ្សារដោះដូរកីឡាករ កាលពីខែមករា ដោយបានចូលរួមជាមួយក្លិប Spurs ក្នុងលក្ខខណ្ឌីជើងរហូតដល់ចប់រដូវកាលនេះ។

យ៉ាងណាមិញ ជាមួយនឹងកិច្ចព្រមព្រៀងខ្ចីជើងរបស់ Werner នឹងបញ្ចប់នៅរដូវក្តៅខាងមុខនេះហើយ ក្លិប Tottenham ហាក់នៅតែមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយនោះទេ ថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍សម្រាប់កីឡាករវ័យ ២៨ឆ្នាំឬយ៉ាងណា។

ប៉ុន្តែបើតាមរបាយការណ៍ថ្មីៗនេះ បានអះអាងថា Leipzig ចង់ទទួលបានសំណើសម្រាប់ Werner នៅមុនការប្រកួតពានរង្វាន់ Euro 2024 ចាប់ផ្តើម ដោយកំពុងដាក់តម្លៃខ្លួនប្រមាណ ១៥លានផោន សម្រាប់ខ្សែប្រយុទ្ធរូបនេះ។

ហើយមិនតែប៉ុណ្ណោះ បើយោងតាមអ្នកកាសែត Florian Plettenburg បានអះអាងទៀតផងដែរថា Werner ខ្លួនឯងផ្ទាល់ សង្ឃឹមថានឹងអាចបន្តស្នាក់នៅទីក្រុងឡុងដ៍បន្តទៀត លើសពីចុងបញ្ចប់នៃរដូវកាលនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]