Sunday, June 22, 2025
[the_ad_group id="102"]

Barcelona នាំយកកីឡាករ​ Dani Olmo ទោះបីជាខ្លួនកំពុងចាប់អារម្មណ៏លើខ្សែប្រយុទ្ធស្លាប Nico William

ខ្សែបម្រើប្រយុទ្ធ Dani Olmo បង្កភាពភ្ញាក់ផ្អើលខ្លាំងចំពោះទម្រង់លេងរបស់គេក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ តាំងពីវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ Euro 2024។ Olmo ស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ប្រចាំការប្រកួត ដោយឈរជាកីឡាករស៊ុតបានគ្រាប់បាល់ច្រើនប្រចាំការប្រកួត ជាមួយនឹងកីឡាករ ៦រូប ផ្សេងទៀត។ 

ក្រោយបង្ហាញទម្រង់លេងល្អខ្លាំង ក្លិប Barcelona, Manchester City, Bayern Munich, Manchester United និង Liverpool បានដាក់ការចាប់អារម្មណ៍ទៅលើកីឡាកររបស់ក្រុម RB Leipzig ប៉ុន្តែបើយោងតាមរបាយការណ៍របស់កាសែត Mundo Deportivo ក្លិបយកអេស្ប៉ាញ Barca ជាក្រុមដែលមានភាគរយខ្ពស់ជាងគេ។

តាមរយៈរបាយការណ៍ដដែលនោះ កីឡាករវ័យ ២៦ឆ្នាំ មានតម្លៃផ្តាច់កុងត្រា ប្រមាណ ៦០លានអឺរ៉ូ (៦៦លានដុល្លារ) ដែលតម្លៃគិតត្រឹមថ្ងៃទី២០ ខែកក្កដា។ ប៉ុន្តែក្រុម Barca ត្រូវការចរចាបន្ថែមទៀតលើការផ្ទេរនាំយក Olmo ដែលរឿងនេះអាចនឹងបន្តទៅច្រើនសប្តាហ៍បន្ថែមទៀត។

ទោះជាក្លិប Barca កំពុងតែជួបវិបត្តិហិរញ្ញវត្ថុក៏ដោយក្តី ប៉ុន្តែក្លិបមួយនេះក៏ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់នាំយក កីឡាករ Dani Olmo ចូលរួមក្រុម ជាមួយនឹងកិច្ចសន្យារយៈពេល ៦ឆ្នាំ ហើយតម្លៃប្រាក់ពលកម្មរបស់កីឡាករ នឹងបន្ថែមឡើង ក្រោយពេលលេងបាន ២រដូវកាល។ ក្លិប Barcelona ក៏នៅតែចិញ្ចឹមចិត្តចង់ចុះហត្ថលេខា នាំយកកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេង Nico Williams មកចូលរួមក្រុម ក្រោយពេលកីឡាករវ័យ ២២ឆ្នាំ មានទម្រង់លេង និងកម្រិតលេងខ្ពស់ សមស្របជាមួយនឹង Lamine Yamal ថែមទៀត។

សម្រាប់ Olmo ក៏មានទំនាក់ទំនងជាមួយគ្នាពីមុនមកដែរ ដោយរូបគេធ្លាប់ចំណាយពេល ៧ឆ្នាំ លេងក្នុងនាមជាកីឡាករយុវជនក្លិប ពីចន្លោះឆ្នាំ ២០០៧-២០១៤ មុនពេលផ្លាស់ទៅលេងឱ្យក្លិប Dinamo Zagreb និង RB Leipzig។ ឆ្នាំ ២០២៣ Olmo បានជាប់ជម្រើសជាតិអេស្ប៉ាញ ជាថ្មី ហើយបានជួយអេស្ប៉ាញឈ្នះពាន UEFA Nations League និង Euro 2024។

បច្ចុប្បន្ន Olmo កំពុងមានកិច្ចសន្យាជាមួយនឹងក្រុម RB Leipzig រហូតដល់ឆ្នាំ ២០២៧ ដែលរឿងនេះនឹងធ្វើឱ្យក្លិប Barcelona អាចនឹងបន្តជួបបញ្ហាផ្នែកហិរញ្ញវត្ថុខ្លាំងបន្ថែមទៀត បើការចុះហត្ថលេខាបានសម្រេចពិតមែន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]