បើតាមការលើកឡើងរបស់ NZOC កាលពីថ្ងៃទី២២ ខែកក្កដា យន្តហោះគ្មានមនុស្សបើក ១គ្រឿង បានហោះកាត់ទីលានហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីនូវែលសេឡង់ ក្នុងទីក្រុង St Etienne។ «ក្រុមការងាររបស់យើងបានរាយការណ៍ហេតុការណ៍នេះទៅកាន់មន្ត្រីប៉ូលិស ដើម្បីឈានដល់ការស្វែងរកម្ចាស់ប្រតិបត្តិការលើយន្តហោះគ្មានមនុស្សបើកនោះ ដែលជាក្រុមការងាររបស់ក្រុមបាល់ទាត់នារីកាណាដា ហើយប៉ូលិសបានឃាត់ខ្លួនអ្នកបង្ហោះនោះ។»។
គណៈកម្មាធិការ NZOC បានអះអាងបន្ថែមថា ឧប្បត្តិហេតុការបង្ហោះដ្រូនពីសំណាក់គូប្រកួត ត្រូវបានរាយការណ៍ភ្លាមៗ ទៅកាន់អង្គភាពសុចរិតភាពរបស់គណៈកម្មាធិការ IOC។ ក្រុមបាល់ទាត់នារីកាណាដា ក៏បានសុំទោសចំពោះកំហុសដែលបានកើតឡើង ហើយពួកគេក៏បាននិយាយនឹងបើកការស៊ើបអង្កេតលើករណីទាំងនេះ។
ក្រុមបាល់ទាត់នារីនូវែលសេឡង់ បានបង្ហាញការខកចិត្តថាជារឿងអយុត្តិធម៌ចំពោះ ការបង្កឡើងពីសំណាក់សមាជិកក្រុមបាល់ទាត់នារីកាណាដា ដែលធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលមកលើក្រុមខ្លួន។
ក្រុមបាល់ទាត់នារីនូវែលសេឡង់ នឹងត្រូវជួបតទល់ជាមួយនឹងក្រុមនារីកាណាដា សម្រាប់ការប្រកួតបើកឆាកវិញ្ញាសាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។
ក្រុមបាល់ទាត់នារីកាណាដា ក៏បានរាយការណ៍បញ្ហាបានកើតឡើងនេះទៅកាន់ គណៈកម្មាធិការ IOC ថាជនបង្កដែលបង្ហោះដ្រូន លើទីលានហ្វឹកហាត់ក្រុមនារីនូវែលសេឡង់ មិនត្រូវបានទទួលស្គាល់ថាជាក្រុមការងាររបស់ក្រុមបាល់ទាត់នារីកាណាដាឡើយ។ ក្រុមបាល់ទាត់នារីកាណាដាបានបន្ថែមថាខ្លួន នឹងសហការជាមួយនឹង IOC ក៏ដូចជាអ្នករៀបចំ Paris 2024 សហព័ន្ធបាល់ទាត់កាណាដា និងសហព័ន្ធបាល់ទាត់អន្តរជាតិ សម្រាប់ផ្តល់ព័ត៌មានទាក់ទងនឹងបញ្ហា៕