Sunday, June 22, 2025
[the_ad_group id="102"]

លោក Patrice Evra អតីតកីឡាករក្រុម Manchester United បានធ្វើដំណើរទៅទស្សនាប្រាសាទអង្គរវត្ត

Evra បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ បានឆ្លៀតឱកាសពីការចតរថយន្តដើម្បីតាំងបង្ហាញនៅមុខប្រាសាទ ដើម្បីដើរចូលទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹក និងជាទីតាំងទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា។

Patrice Evra បានអះអាងប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗដោយក្តីរីករាយថា វាជាលើកដំបូង ដែលលោកបានមកទស្សនាប្រាសាទអង្គរវត្ត របស់កម្ពុជា។ អតីតកីឡាករក្រុមបិសាចក្រហមរូបនេះ ក៏បានអះអាងថែមទៀតថា គេនឹងមកប្រទេសកម្ពុជាម្តងទៀត នាឱកាសក្រោយ។

តាមរយៈព្រឹត្តិការណ៍ Gumball 3000 ដែលជាខួបលើកទី២៥ បានធ្វើឱ្យ Patrice Evra មានវត្តមាននៅលើទឹកដីកម្ពុជា​ ជាលើកដំបូងរួមជាមួយនឹងតារាល្បីៗ អ្នកផលិតមាតិការល្បីៗលើពិភពលោកដទៃផ្សេងទៀត។

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]