Evra បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ បានឆ្លៀតឱកាសពីការចតរថយន្តដើម្បីតាំងបង្ហាញនៅមុខប្រាសាទ ដើម្បីដើរចូលទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹក និងជាទីតាំងទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា។
Patrice Evra បានអះអាងប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗដោយក្តីរីករាយថា វាជាលើកដំបូង ដែលលោកបានមកទស្សនាប្រាសាទអង្គរវត្ត របស់កម្ពុជា។ អតីតកីឡាករក្រុមបិសាចក្រហមរូបនេះ ក៏បានអះអាងថែមទៀតថា គេនឹងមកប្រទេសកម្ពុជាម្តងទៀត នាឱកាសក្រោយ។
តាមរយៈព្រឹត្តិការណ៍ Gumball 3000 ដែលជាខួបលើកទី២៥ បានធ្វើឱ្យ Patrice Evra មានវត្តមាននៅលើទឹកដីកម្ពុជា ជាលើកដំបូងរួមជាមួយនឹងតារាល្បីៗ អ្នកផលិតមាតិការល្បីៗលើពិភពលោកដទៃផ្សេងទៀត។