ក្រុមជម្រើសជាតិបាល់ទាត់នារីយើងកំពុងហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន។
ក្រុមជម្រើសជាតិបាល់ទាត់នារីបានធ្វើដំណើរទៅប្រទេសចិនកាលពីថ្ងៃទី១៥ ខែកញ្ញា ២០២២ គិតមកដល់ពេលនេះមានរយះពេលជិត៣ខែហើយ នឹងបន្តហ្វឹកហាត់រហូតដល់ខែមិនា ដើម្បីជាកាត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាសុីហ្គេម២០២៣ នៅខែឧសភាខាងមុខនេះ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
