ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland ថ្មីៗនេះ បានផ្តល់សម្ភាសជាមួយទស្សនាវដ្តីដ៏ល្បីល្បាញរបស់បារាំង France Football ដោយបានលើកឡើងពីរឿងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន រួមទាំងការប្រកួតប្រជែងរវាងខ្សែប្រយុទ្ធ PSG កីឡាករ Mbappe ផងដែរ ។
ជាក់ស្តែង អតីតកីឡាកររបស់ក្រុម Dortmund រូបនេះ យល់ឃើញថាអ្នកគាំទ្រជាច្រើន បានចាត់ទុករូបគេ រួមជាមួយ Mbappe ថាជាអ្នកស្នងតំណែងក្នុងនាមជាកីឡាករដ៏មានឥទ្ធិពលបំផុត នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Haaland បានបង្ហាញថាគេមិនចង់ធ្វើការប្រៀបធៀបខ្លួនឯ ទៅនឹងរឿងដ៏អស្ចារ្យដែល Cristiano Ronaldo និង Lionel Messi ធ្លាប់បានធ្វើ នៅក្នុងបាល់ទាត់ ក្នុងរយ:ពេលប៉ុន្មានទសវត្សចុងក្រោយនេះនោះឡើយ។
មិនតែប៉ុណ្ណោះ Haaland និយាយទៀតថា ៖ ” នោះហើយជាអ្វីដែលអ្នកគ្រប់គ្នាគិត ប៉ុន្តែអ្នកត្រូវតែដឹងថា Messi និង Ronald មានរឿងអស្ចារ្យខ្លាំងប៉ុណ្ណា។ អ្នកត្រូវចាំថាពួកគាត់ នៅតែធ្វើវាបានល្អ ទោះបីជាមានវ័យកាន់តែចាស់ទៅក៏ដោយ។ ពួកគាត់នៅតែជាកីឡាករអស្ចារ្យបំផុត “៕