Sunday, June 22, 2025
[the_ad_group id="102"]

អតីតគ្រូ Man Utd បដិសេធសំណើដឹកនាំក្រុមជម្រើសជាតិជាលើកដំបូង

លោក Ole Gunnar Solskjaer អតីតអ្នកចាត់ការក្រុម Manchester United បានច្រានចោលសំណើក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិន័រវែសផ្នែកនារី។

លោក Solskjaer មិនមានការងារចាប់តាំងពីត្រូវបានបណ្តេញចេញពី Manchester United ក្នុងខែវិច្ឆិកាឆ្នាំ២០២១ ដោយចំណាយពេលជិត៣ឆ្នាំនៅកីឡដ្ឋាន Old Trafford ។

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងទំនេរនៅក្រុម Burnley និងក្រុម Leicester City ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនទាន់ទទួលយកសំណើណាមួយឡើយ។ គាត់បានបដិសេធដឹកនាំក្រុមជម្រើសជាតិន័រវែសផ្នែកនារី បន្តពីលោកស្រី Hege Riise ។

Solskjaer បានប្រាប់សារព័ត៌មានន័រវែសថា៖ “ជាការពិត ខ្ញុំបាននិយាយទៅកាន់សមាគមបាល់ទាត់ន័រវែសអំពីការងារជាគ្រូបង្វឹកជម្រើសជាតិ។ ពួកគេបានសួរ។ ប៉ុន្តែខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់រឿងនោះនៅឡើយទេ”។

លោក Solskjaer បានដឹកនាំ Man Utd ទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុងរដូវកាល ២០២០-២១ ប៉ុន្តែពួកគេបានធ្លាក់ចេញពី Champions League ក្នុងវគ្គចែកពូល។ ក្រុមនេះឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Europa League ប៉ុន្តែបានចាញ់ក្រុមអេស្ប៉ាញ Villarreal ដោយបាល់ប៉េណាល់ទី។

នៅរដូវកាលបន្ទាប់ Man Utd នាំយក Cristiano Ronaldo, Jadon Sancho និង Raphael Varane ទៅក្នុងក្រុម។ ប៉ុន្តែលទ្ធផលមិនបានល្អ ជាហេតុធ្វើឱ្យ Solskjaer បាត់បង់ការងាររបស់គាត់៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]